រឿងរន្ធត់! ជនជាតិចិនវាយដណ្តើមហាងនៅភ្នំពេញ នាយប៉ុស្តិ៍ដាច់សាច់ម្រាមដៃ ខណៈចុះបង្រ្កាប

រឿងរន្ធត់! ជនជាតិចិនវាយដណ្តើមហាងនៅភ្នំពេញ នាយប៉ុស្តិ៍ដាច់សាច់ម្រាមដៃ ខណៈចុះបង្រ្កាប

ភ្នំពេញ៖ នាយប៉ុស្តិ៍ម្នាក់ដាច់សាច់ម្រាមដៃ និងមន្ត្រីនគរបាលម្នាក់ទៀតរបួសស្រាល បន្ទាប់ពីចុះបង្រ្កាបករណីបុរសជនជាតិចិនម្នាក់ ចូលអុកឡុកក្នុងហាងទំនិញខ្នាតតូចមួយកន្លែង ដោយបំផ្លាញទំនិញខូចខាតអស់មួយចំនួន និងទាញដបស្រាគប់បុគ្គលិក បណ្តាលឱ្យនាំគ្នារត់ចេញក្រៅ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍នេះកើតឡើងនៅចំណុចហាងលក់ទំនិញខ្នាតតូចយីហោ “Smile Mini Marts” ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៦:២០ នាទីព្រឹកព្រលឹម ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។

រូបភាពសមត្ថកិច្ចចុះអន្តរាគមន៍

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ (ស៊ីវិល) បានចុះអន្តរាគមន៍ចូលទៅចាប់ឃាត់បុរសបរទេសរូបនេះ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការចាត់ការបន្តតាមនីតិវិធី។

ករណីនេះ នគរបាលចំនួន ២ រូបបានរងរបួស ដោយសារបុរសជនជាតិចិនខាងលើខាំ បណ្តាលឱ្យលោកនាយប៉ុស្តិ៍ចាក់អង្រែលើ របួសដាច់សាច់ម្រាមដៃធ្ងន់គួរសម។ រីឯមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់ទៀត ក៏ត្រូវបុរសជនជាតិចិននោះខាំដែរ បណ្តាលឱ្យរបួសដៃស្រាល។

រូបភាពភស្តុតាង

រូបភាពសមត្ថកិច្ចនៅកន្លែងកើតហេតុ

រូបភាពផ្សេងទៀត

ដោយ៖ សូរិយា

administrator

Related Articles