ទុរេនទឹកឈូចូលរដូវប្រមូលផល ល្បីល្បាញខាងរសជាតិឆ្ងាញ់ពិសេសទាក់ទាញភ្ញៀវក្នុងស្រុកនិងក្រៅប្រទេស

ទុរេនទឹកឈូចូលរដូវប្រមូលផល ល្បីល្បាញខាងរសជាតិឆ្ងាញ់ពិសេសទាក់ទាញភ្ញៀវក្នុងស្រុកនិងក្រៅប្រទេស

ខេត្តកំពត ៖ ទុរេនទឹកឈូ ដែលជាផលិតផលកសិកម្មដ៏មានកេរ្តិ៍ឈ្មោះរបស់ខេត្តកំពត បានចាប់ផ្តើមចូលរដូវប្រមូលផលជាថ្មី ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ សារតែរសជាតិឈ្ងុយឆ្ងាញ់ និងក្លិនក្រអូបពិសេសរបស់វា។

ទុរេនទឹកឈូ

ក្នុងឱកាសនេះ លោក អ៉ឹម ច័ន្ទសោធន អភិបាល នៃគណៈអភិបាលស្រុកទឹកឈូ បានដឹកនាំកិច្ចប្រជុំណែនាំដល់អាជ្ញាធរមូលដ្ឋាន គឺអាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឲ្យបន្តផ្សព្វផ្សាយជាប្រចាំ ដល់ប្រជាពលរដ្ឋ និងអាជីវករលក់ទុរេន អំពីការរក្សាសុចរិតភាព និងតម្លាភាពទាក់ទងនឹងប្រភពដើមនៃទុរេន។

លោកអភិបាលក៏បានចាត់ឲ្យអធិការនគរបាលស្រុក ចាត់វិធានការតឹងរ៉ឹងចំពោះការនាំចូលទុរេនពីបរទេសដោយខុសច្បាប់ ដោយមិនលើកលែងឲ្យអ្នកណាម្នាក់ឡើយ។ ប្រសិនបើមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងក្នុងមូលដ្ឋានស្រុក ត្រូវចាត់វិធានការជាបន្ទាន់ចំពោះអ្នកលក់ដូរ ឬអាជីវករណាដែលប្រព្រឹត្តអំពើទុច្ចរិត និងមិនស្មោះត្រង់។

ឆ្លៀតឱកាសនេះផងដែរ លោកអភិបាលបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគាំទ្រផលិតផលក្នុងស្រុករបស់ខ្មែរ ជាពិសេសនៅក្នុងរដូវទុរេនទុំនាពេលនេះ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងជួយដល់កសិករខ្មែរ៕

ដោយ ៖ សិលា

administrator

Related Articles