ប៉ូលិសឃាត់ខ្លួនចោរលួចទូរស័ព្ទនៅសួនច្បារមាត់ទន្លេ រត់គេចខ្លួនម្នាក់ទៀត

ប៉ូលិសឃាត់ខ្លួនចោរលួចទូរស័ព្ទនៅសួនច្បារមាត់ទន្លេ រត់គេចខ្លួនម្នាក់ទៀត

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយកទូរស័ព្ទដៃនៅតំបន់សួនច្បារមាត់ទន្លេ ក្នុងសង្កាត់ជ័យជំនះ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពកាលពីវេលាម៉ោង៣:៥០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឆន គឹមសុខ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវបានឃាត់ខ្លួន ខណៈបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់មកផ្តន្ទាទោសតាមច្បាប់៕

administrator

Related Articles