គ្រឿងញៀនបណ្ដាលឱ្យយុវជនច្របាច់កមិត្តភក្ដិស្លាប់នៅស្រុកពញាឮ
ខេត្តកណ្ដាល៖ ស្ថានភាពគ្រឿងញៀនបាននាំឱ្យយុវជនពីរនាក់ទាស់ទែងគ្នា រហូតឈានដល់ការវាយគ្នា ដែលបណ្ដាលឱ្យយុវជនម្នាក់ស្លាប់ដោយសារត្រូវច្របាច់កនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២៣:២០នាទី នៅឃ្លាំងធ្វើក្ដារមឈូស ភូមិប្រាសាទ ឃុំឈ្វាំង ស្រុកពញាឮ។ មន្ត្រីនគរបាលស្រុកពញាឮបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ហៀង សុភ័ក្ក្រ (២៧ឆ្នាំ) ជាកម្មករសំណង់ រីឯជនសង្ស័យឈ្មោះ សែម ចន…
