រថយន្តបត់ចង្កូតបុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់នៅជ្រោយចង្វារ
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា នៅតាមផ្លូវជាតិលេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ក្រោយពេលរថយន្តស៊េរីទំនើបមួយគ្រឿងបួងចង្កូតបត់ចូលបុរីយ៉ាងជ្រុល។ តាមប្រភពព័ត៌មានបានឱ្យដឹងថា យុវជនពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ C125 បានធ្វើដំណើរតាមផ្លូវជាតិលេខ 6A ក្នុងល្បឿនលឿន។ លុះពេលមកដល់ចំណុចកើតហេតុ រថយន្តស៊េរីទំនើបម៉ាក DONG FENG បានបត់ចង្កូតចូលបុរីយ៉ាងលឿន ហើយជ្រុលទៅបុកម៉ូតូពេញទំហឹង។ ការបុកប៉ើងនេះបណ្ដាលឲ្យយុវជនម្នាក់បោកក្បាលនឹងខឿនផ្លូវស្លាប់ភ្លាមៗ…
