ក្រសួងការងារត្រៀមជួយពលករខ្មែរពីថៃ ជូនការងាររាប់ម៉ឺនកន្លែងនៅមាតុភូមិ
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីការត្រៀមខ្លួនពេញលេញ ដើម្បីទទួលស្វាគមន៍ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយមានការងាររាប់ម៉ឺនកន្លែងរង់ចាំផ្ដល់ជូន។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ថា៖ “យើងមានការងាររាប់ម៉ឺនកន្លែងសម្រាប់បងប្អូនពលករដែលត្រឡប់មកស្រុកវិញ។ ប្រាក់ខែនៅកម្ពុជាឥឡូវនេះក៏ខ្ពស់ប្រហាក់ប្រហែលនឹងប្រទេសថៃដែរ ហើយមានសេវាសុខភាពតាមរយៈបេឡាជាតិសន្ដិសុខសង្គម ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងប្រាក់សោធន។” លោកបានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកមាតុភូមិមុនពេលមានការបណ្តេញចេញពីអាជ្ញាធរថៃ ដើម្បីចៀសវាងបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន…
