ភ្ញាក់ផ្អើល! ស្រ្តីជនជាតិចិនស្លាប់ភ្លាមៗក្រោយចុះពីរថយន្តតាក់សុីនៅមុខសណ្ឋាគារចុងសុីញ
ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងនៅមុខសណ្ឋាគារចុងសុីញ នៅពេលស្រ្តីជនជាតិចិនម្នាក់ដែលទើបតែមកដល់ពីក្រុងប៉ោយប៉ែត បានស្លាប់ភ្លាមៗក្រោយចុះពីរថយន្តតាក់សុី។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦:៥០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅមុខសណ្ឋាគារចុងសុីញ ដែលស្ថិតនៅលើផ្លូវ២២៥ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្រ្តីរងគ្រោះជាជនជាតិចិនម្នាក់បានជិះរថយន្តតាក់សុីពីក្រុងប៉ោយប៉ែតមកភ្នំពេញដើម្បីស្នាក់នៅសណ្ឋាគារចុងសុីញ។ នៅពេលមកដល់ នាងបានបើកទ្វារចុះពីរថយន្ត ស្រាប់តែមានអាការៈមិនស្រួលខ្លួន ទន់ដៃទន់ជើង…
