ព័ត៌មានជាតិ

រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ដឹកនាំពិធីអបអរទិវាសុវត្ថិភាព និងសុខភាពការងារពិភពលោកឆ្នាំ២០២៦

ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ស្ថាបនាវប្បធម៌នៃការបង្ការ៖ ពង្រឹង និងពង្រីកប្រព័ន្ធសុវត្ថិភាព និងសុខភាពនៅក្នុងពិភពការងារ»។ ថ្លែងក្នុងឱកាសនោះ…

ស្ថិតក្នុងបេសកកម្មនៅតូក្យូ លោក ឃួង ស្រេង មិនភ្លេចគាំទ្រកម្លាំងនគរបាលរងរបួសបាក់ជើងពេលបង្ក្រាបចោរ

ភ្នំពេញ៖ ទោះបីជាកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនដែលភ្លេចគិតគូរពីសុខទុក្ខរបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនោះឡើយ។ ថ្មីៗនេះ លោកអភិបាលរាជធានី និងលោកស្រី ជា សុីណា បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០ រៀល ជូនដល់លោកវរសេនីយ៍ទោ ដេត ឧត្តម…

ផ្អើល! ទូរទស្សន៍ PNN បិទដំណើរការភ្លាមៗ ក្រោយបម្រើទស្សនិកជនជាង ១១ឆ្នាំ បុគ្គលិកជាង ១០០នាក់គ្មានការងារធ្វើ

ភ្នំពេញ៖ ការបិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ឆ្នាំ បានធ្វើឲ្យវិស័យសារព័ត៌មានកម្ពុជាកើតទុក្ខយ៉ាងខ្លាំង។ នេះមិនត្រឹមតែជាការបាត់បង់នូវប្រភពព័ត៌មានសំខាន់មួយសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យបុគ្គលិកជាង ១០០នាក់ បាត់បង់ការងារធ្វើភ្លាមៗផងដែរ។ អ្នកសារព័ត៌មានអាជីពម្នាក់បានលើកឡើងដោយក្តីសោកស្តាយថា ការបិទស្ថានីយ៍ដ៏ធំមួយនេះគឺជាការបាត់បង់មួយផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងសម្រាប់អ្នកទស្សនាជាច្រើនដែលធ្លាប់តាមដានមាតិការបស់ PNN ជាប្រចាំ។ ផលប៉ះពាល់នេះគឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ជាពិសេសចំពោះជីវភាពរស់នៅរបស់បុគ្គលិកទាំងអស់។ ទោះជាយ៉ាងណា អ្នកសារព័ត៌មានរូបនេះបានអំពាវនាវដល់បងប្អូនដែលរងផលប៉ះពាល់កុំឲ្យបាក់ទឹកចិត្ត ហើយត្រូវខិតខំស្វែងរកការងារ…

ទស្សនាទៀតហើយ! នាវាទេសចរណ៍អន្តរជាតិយក្ស VIKING ORION ចូលចតព្រះសីហនុ នាំភ្ញៀវជាង ១,២០០នាក់

ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍អន្តរជាតិខ្នាតធំមួយគ្រឿងទៀតហើយ ដែលបាននាំភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ជាង ១,២០០នាក់ មកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ នាវាទេសចរណ៍អន្តរជាតិខ្នាតធំមួយគ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍សរុបចំនួន ៨២២នាក់ មានដល់ទៅ ២៣សញ្ជាតិ និងនាវិកចំនួន ៤៦៧នាក់ មានដល់ទៅ ៣០សញ្ជាតិ សរុបទាំងអស់…

វីដេអូរន្ធត់! ក្រុមក្មេងទំនើងវាយតប់គ្នាស្អុយកណ្តាលក្រុងតាខ្មៅ សមត្ថកិច្ចចុះស្រាវជ្រាវរកជនបង្ក

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវីដេអូកាមេរ៉ាសុវត្ថិភាពបានកត់ត្រាទុកនូវទិដ្ឋភាពរន្ធត់នៃការវាយតប់គ្នារវាងក្រុមក្មេងទំនើងយ៉ាងសាហាវ កាលពីវេលាម៉ោងប្រមាណ ០៧:២៨ នាទីយប់ ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចខាងក្រោយសាខាពន្ធដារខេត្តកណ្តាល ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្រុមក្មេងទំនើងប្រមាណជាច្រើននាក់បានដេញវាយកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្បែរកន្លែងកើតហេតុ។ អ្នកកាសែតបានសាកសួរពីលោក ម៉ៅ ឈីត…

ថ្មី៖ កម្មវិធីព័ត៌មានវិទ្យាសេវារដ្ឋបាលអនឡាញ ដំណើរការជាផ្លូវការ ក្រោមការសម្ពោធដាក់ឱ្យប្រើប្រាស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ ជាសមិទ្ធផលថ្មីមួយ ដែលដើរតាមលំនាំថ្នាលថ្មីនៃរដ្ឋាភិបាលឌីជីថល។ នេះជាជំហានដ៏សំខាន់ក្នុងដំណើរការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយផ្តោតលើមុំបច្ចេកវិទ្យាឌីជីថល ដើម្បីឈានទៅសម្រេចបានភាពពេញលក្ខណៈនៃប្រព័ន្ធរដ្ឋាភិបាលឌីជីថល។ ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែមេសា…

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព និងនីតិវិធីដាក់យោធិនចូលសោធននិវត្តន៍

ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចកងរាជអាវុធហត្ថចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤…

កម្ពុជា-កូរ៉េ ពង្រីកសហប្រតិបត្តិការប្រឆាំងបទល្មើសឆ្លងដែន ក្រោយចាប់ខ្លួនជាង ១៦០នាក់

ភ្នំពេញ៖ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ (KNPA) ដឹកនាំដោយលោក YOO Jae Seong អគ្គស្នងការស្តីទីនគរបាលជាតិ បានបើកកិច្ចប្រជុំកំពូលនគរបាលជាតិកូរ៉េ-កម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា (CNP) ដឹកនាំដោយនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែមេសា ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំនៃកងកម្លាំងនគរបាលជាតិនៃប្រទេសទាំងពីរបានបង្ហាញនូវទស្សនៈរួមថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន…

សម្ព័ន្ធដែកថែប! នគរបាលកម្ពុជា-កូរ៉េ ពង្រីកសហប្រតិបត្តិការប្រយុទ្ធបទល្មើសបច្ចេកវិទ្យា និងគ្រឿងញៀន

ទីក្រុងសេអ៊ូល៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបប្រជុំពិភាក្សាការងារជាមួយលោក Yoo Jae Seong អគ្គស្នងការស្តីទីនៃទីភ្នាក់ងារនគរបាលជាតិកូរ៉េ នៅទីបញ្ជាការដ្ឋាន ក្នុងទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្ថែមលើលទ្ធផលកិច្ចសហប្រតិបត្តិការដែលសម្រេចបានតាមរយៈក្រុមការងាររួមកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់។…

ក្រុមហ៊ុនចិនដៃគូជាមួយក្រសួងទេសចរណ៍ ត្រៀមបាញ់បង្ហោះ Super App ទេសចរណ៍ឆ្លាតវៃនៅកម្ពុជា រួមបញ្ចូល AI និងប្រព័ន្ធសុវត្ថិភាពទំនើប

ភ្នំពេញ៖ ក្រុមហ៊ុន iSoftStone Information Technology (Group) Co., Ltd. ស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង ចិន បានសម្តែងគោលបំណងច្បាស់លាស់ក្នុងការសហការជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីប្រែក្លាយព្រះរាជាណាចក្រកម្ពុជាឱ្យក្លាយជា ទេសចរណ៍គោលដៅប្រកបដោយភាពឆ្លាតវៃ (Smart Tourism Destination) តាមរយៈការអភិវឌ្ឍកម្មវិធីប្រព័ន្ធគ្រប់គ្រងវិស័យទេសចរណ៍ទំនើប។ គម្រោងដ៏មានសារៈសំខាន់នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក ហួត…