កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព និងនីតិវិធីដាក់យោធិនចូលសោធននិវត្តន៍

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព និងនីតិវិធីដាក់យោធិនចូលសោធននិវត្តន៍

ភ្នំពេញ ៖ នារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចកងរាជអាវុធហត្ថចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងអាវុធហត្ថពាក់ព័ន្ធ ចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឲ្យចូលសោធននិវត្តន៍។
រូបភាពកិច្ចប្រជុំ
កិច្ចប្រជុំនេះប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
រូបភាពកិច្ចប្រជុំ
កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយអំពីផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន ដើម្បីធានានូវភាពត្រឹមត្រូវ និងតម្លាភាពក្នុងការគ្រប់គ្រងកម្លាំង។
រូបភាពកិច្ចប្រជុំ
លើសពីនេះ ក៏បានផ្សព្វផ្សាយពីនីតិវិធីដាក់យោធិនឲ្យចូលសោធននិវត្តន៍ ប្រកបដោយគណនេយ្យភាព និងស្របតាមច្បាប់ នីតិវិធីរបស់កងយោធពលខេមរភូមិន្ទ។
រូបភាពកិច្ចប្រជុំ
ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្តាប់ និងចូលរួមពិភាក្សាដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ពីដំណើរការ និងការអនុវត្តជាក់ស្តែង។
រូបភាពកិច្ចប្រជុំ
នេះជាកិច្ចខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថ ក្នុងការពង្រឹងវិន័យ សណ្ដាប់ធ្នាប់ និងប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស ឲ្យមានភាពទាន់សម័យ និងមានតម្លាភាព។
រូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំ
ថ្នាក់ដឹកនាំយោធាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើគោលការណ៍ត្រឹមត្រូវ និងយុត្តិធម៌។
រូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំ
កិច្ចប្រជុំបានប្រព្រឹត្តិទៅក្រោមបរិយាកាសរួសរាយរាក់ទាក់ និងពោរពេញទៅដោយស្មារតីទទួលខុសត្រូវខ្ពស់របស់មន្ត្រីអាវុធហត្ថទាំងអស់។
រូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំរូបភាពកិច្ចប្រជុំ
ដោយ ៖ សិលា

administrator

Related Articles