ផ្អើល! ទូរទស្សន៍ PNN បិទដំណើរការភ្លាមៗ ក្រោយបម្រើទស្សនិកជនជាង ១១ឆ្នាំ បុគ្គលិកជាង ១០០នាក់គ្មានការងារធ្វើ

ផ្អើល! ទូរទស្សន៍ PNN បិទដំណើរការភ្លាមៗ ក្រោយបម្រើទស្សនិកជនជាង ១១ឆ្នាំ បុគ្គលិកជាង ១០០នាក់គ្មានការងារធ្វើ

ភ្នំពេញ៖ ការបិទដំណើរការរបស់ទូរទស្សន៍ PNN បន្ទាប់ពីបានបម្រើទស្សនិកជនអស់រយៈពេលជាង ១១ឆ្នាំ បានធ្វើឲ្យវិស័យសារព័ត៌មានកម្ពុជាកើតទុក្ខយ៉ាងខ្លាំង។ នេះមិនត្រឹមតែជាការបាត់បង់នូវប្រភពព័ត៌មានសំខាន់មួយសម្រាប់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យបុគ្គលិកជាង ១០០នាក់ បាត់បង់ការងារធ្វើភ្លាមៗផងដែរ។

PNN Cambodia

អ្នកសារព័ត៌មានអាជីពម្នាក់បានលើកឡើងដោយក្តីសោកស្តាយថា ការបិទស្ថានីយ៍ដ៏ធំមួយនេះគឺជាការបាត់បង់មួយផ្នែកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងសម្រាប់អ្នកទស្សនាជាច្រើនដែលធ្លាប់តាមដានមាតិការបស់ PNN ជាប្រចាំ។ ផលប៉ះពាល់នេះគឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ជាពិសេសចំពោះជីវភាពរស់នៅរបស់បុគ្គលិកទាំងអស់។

ព័ត៌មាន PNN

ទោះជាយ៉ាងណា អ្នកសារព័ត៌មានរូបនេះបានអំពាវនាវដល់បងប្អូនដែលរងផលប៉ះពាល់កុំឲ្យបាក់ទឹកចិត្ត ហើយត្រូវខិតខំស្វែងរកការងារ និងប្រកបរបរតាមចំណេះជំនាញរបស់ខ្លួន។ ជាមួយគ្នានេះ ក៏សូមអំពាវនាវដល់បណ្តាស្ថាប័នរដ្ឋ និងឯកជននានា ជាពិសេសប្រព័ន្ធផ្សព្វផ្សាយ សូមជួយគាំទ្រ និងផ្តល់ឱកាសការងារសម្រាប់ពួកគាត់ជាអាទិភាព ដោយសារពួកគាត់សុទ្ធតែមានបទពិសោធន៍ និងជំនាញរួចស្រេច។

បុគ្គលិក PNN

ចុងក្រោយនេះ សូមជូនពរដល់បងប្អូនអតីតបុគ្គលិក PNN ទាំងអស់ឲ្យមានកម្លាំងចិត្តរឹងមាំ និងឆាប់ទទួលបានឱកាសការងារថ្មីក្នុងពេលឆាប់ៗខាងមុខ៕

ដោយ៖ សិលា

administrator

Related Articles