រត់មិនរួច! ជនបរទេស ២៩ នាក់ រត់គេចពីប៉ោយប៉ែត ត្រូវនគរបាលពោធិ៍សាត់ស្ទាក់ចាប់បាន
ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធនឹងបទល្មើស Scam Online។ ការស្ទាក់ចាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦។ ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយក្រុមបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ…
