ធ្លាក់ក្នុងរំហួស! យុវជនខ្ចីម៉ូតូមិត្តរួមស្រុកយកទៅលក់ នគរបាលខេត្តកណ្តាលឆាប់ចាប់បានក្នុងរយៈពេលខ្លី

ធ្លាក់ក្នុងរំហួស! យុវជនខ្ចីម៉ូតូមិត្តរួមស្រុកយកទៅលក់ នគរបាលខេត្តកណ្តាលឆាប់ចាប់បានក្នុងរយៈពេលខ្លី

ខេត្តកណ្តាល៖ ករណីរំលោភទំនុកចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង នៅពេលដែលយុវជនម្នាក់បានសុំខ្ចីម៉ូតូពីអ្នកស្គាល់គ្នា រួចយកទៅលក់បំពានចិត្ត។ ក្រោយទទួលបានព័ត៌មានតាមបណ្តាញសង្គម កម្លាំងនគរបាលខេត្តកណ្តាលបានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបជនសង្ស័យបានភ្លាមៗ។

រូបភាពករណី

តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញបានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលា។ ជាលទ្ធផល សមត្ថកិច្ចបានកំណត់ថា នេះជាករណី «រំលោភលើទំនុកចិត្ត» ដោយការខ្ចីម៉ូតូយកទៅលក់។

រូបភាពជនសង្ស័យ

ព័ត៌មានលម្អិតនៃករណី

  • កាលបរិច្ឆេទកើតហេតុ៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩:០០ នាទី
  • ទីតាំង៖ ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល
  • ជនរងគ្រោះ៖ ឈ្មោះ អាត រតនៈ ភេទប្រុស អាយុ ២០ឆ្នាំ ជានិស្សិត
  • ជនសង្ស័យ៖ ឈ្មោះ ឈន សុធីន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (បច្ចុប្បន្នត្រូវបានឃាត់ខ្លួន)

រូបភាពវត្ថុតាង

វត្ថុតាងចាប់យករួមមាន ទូរស័ព្ទដៃ ០១គ្រឿងម៉ាក Samsung ពណ៌ខៀវ។ ចំណែកសម្ភារបាត់បង់គឺ ម៉ូតូ ០១គ្រឿងម៉ាក Honda C125 ផលិតឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AA-7546។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានសុំខ្ចីម៉ូតូពីជនរងគ្រោះ ហើយយកទៅលក់ឲ្យបុគ្គលមិនស្គាល់អត្តសញ្ញាណ ដោយមានឯកសារម៉ូតូក្នុងដៃ លក់បានតម្លៃ ១,២៨០ ដុល្លារ

តាមការស្រាវជ្រាវបឋម ម៉ូតូនេះត្រូវបានបុគ្គលឈ្មោះ ស៊ន់ ធា (អាយុ៥០ឆ្នាំ មុខរបរទិញ-លក់ម៉ូតូ) ទិញដោយឃើញមានឯកសារគ្រប់គ្រាន់ ហើយលក់បន្តទៅឲ្យអ្នកផ្សេងទៀត។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីស្វែងរកម៉ូតូវិញតាមនីតិវិធីច្បាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles