សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២នាក់ ស្អាតដៃកាំបិតបុ័ងតោ នៅច្បារអំពៅ

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង២នាក់ ស្អាតដៃកាំបិតបុ័ងតោ នៅច្បារអំពៅ

ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតបុ័ងតោ) នៅរាជធានីភ្នំពេញ។

រូបភាពទី១

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧:៤៥នាទី ត្រង់ចំណុចផ្លូវលំ ភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

កម្លាំងជំនាញបានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហេង, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដែលដឹកនាំដោយផ្ទាល់ដោយលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

រូបភាពទី២

ជនសង្ស័យទាំងពីរនាក់ត្រូវបានកំណត់អត្តសញ្ញាណរួមមាន៖
១. ឈ្មោះ ធឿន ម័គសុផាត់ អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ
២. ឈ្មោះ អ៊ុំ លាភសំណាង អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិអូរអណ្តូងទី១ សង្កាត់ព្រែកប្រា

រូបភាពទី៣

សម្ភារដកហូតបានរួមមាន៖ កាំបិតផ្កាក់ចំនួន១ដើម និងម៉ូតូមួយគ្រឿងម៉ាក HONDA SUPER CUP ពណ៌ស ផលិតឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ1HH-0583។

រូបភាពទី៤

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

រូបភាពទី៥

administrator

Related Articles