អភិបាលខេត្តឧត្តរមានជ័យ៖ កម្ពុជាជ្រើសរើសផ្លូវការទូតដោះស្រាយជម្លោះព្រំដែន ជាជាងប្រើកម្លាំងយោធា

អភិបាលខេត្តឧត្តរមានជ័យ៖ កម្ពុជាជ្រើសរើសផ្លូវការទូតដោះស្រាយជម្លោះព្រំដែន ជាជាងប្រើកម្លាំងយោធា

ខេត្តឧត្តរមានជ័យ៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងយ៉ាងច្បាស់លាស់នាពេលថ្មីៗនេះថា កម្ពុជាប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈការចរចាផ្លូវច្បាប់ និងយន្តការការទូត ជាជាងការប្រើប្រាស់កម្លាំងយោធា។

អភិបាលខេត្តឧត្តរមានជ័យ

លោកអភិបាលខេត្ត និងក្រុមការងារបានសម្របសម្រួលដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចំនួន ១៣ ប្រទេស ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់។

ក្រុមអនុព័ន្ធយោធា

ក្នុងឱកាសនេះ លោកបានអំពាវនាវដល់ក្រុមអនុព័ន្ធយោធាបរទេសជួយធ្វើជាសាក្សី និងរកយន្តការជំរុញឱ្យប្រទេសទាំងពីរប្រើយន្តការទ្វេភាគី ដោយឈរលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ជាតិ-អន្តរជាតិ ដើម្បីបញ្ចៀសកុំឱ្យមានសង្គ្រាមកើតឡើងរវាងប្រទេសទាំងពីរ។

ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់

ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាទុនដ៏សំខាន់សម្រាប់សេនានុព័ន្ធយោធាទាំង ១៣ ប្រទេស ក្នុងការរាយការណ៍ត្រឡប់ទៅរដ្ឋាភិបាលរៀងៗខ្លួន អំពីការប្តេជ្ញាចិត្តរបស់កម្ពុជា។

កិច្ចប្រជុំ

នេះក៏ជាការផ្ញើសារទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាគឺជាប្រទេសដែលប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងត្រៀមខ្លួនជានិច្ចក្នុងការសហការទ្វេភាគី ដើម្បីសន្តិភាពយូរអង្វែង និងបញ្ចៀសឱ្យបានដាច់ខាតនូវសោកនាដកម្មសង្គ្រាមក្នុងយុគសម័យថ្មីនេះ៕

ដោយ ៖ សិលា

administrator

Related Articles