ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យជនជាតិវៀតណាមចំនួន ០៣នាក់ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូនៅក្នុងស្រុកចន្ទ្រា។

ប្រភពពីនគរបាលខេត្តស្វាយរៀង បានឱ្យដឹងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោក ជិន សុភឿន អធិការ បានចុះបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ។
ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ម៉ូតូចំនួន ០១គ្រឿង ដើម្បីត្រួតពិនិត្យ ហើយបានប្រទះឃើញឧបករណ៍សង្ស័យប្រើសម្រាប់កាច់ករម៉ូតូ។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកទៅអធិការដ្ឋានស្រុកចន្ទ្រា ដើម្បីសាកសួរ។

ក្រោយពីការសាកសួរ កម្លាំងនគរបាលបានបញ្ជាក់ថា ជនសង្ស័យទាំង ០៣នាក់ (ជនជាតិវៀតណាម) ពិតជាមានគណនីពាក់ព័ន្ធនឹងករណីកាច់ករម៉ូតូមែន។ សមត្ថកិច្ចបានដកហូតបានម៉ូតូ ០១គ្រឿង និងសម្ភារៈសង្ស័យមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


