រត់មិនរួច! ជនបរទេស ២៩ នាក់ រត់គេចពីប៉ោយប៉ែត ត្រូវនគរបាលពោធិ៍សាត់ស្ទាក់ចាប់បាន

រត់មិនរួច! ជនបរទេស ២៩ នាក់ រត់គេចពីប៉ោយប៉ែត ត្រូវនគរបាលពោធិ៍សាត់ស្ទាក់ចាប់បាន

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានស្ទាក់ចាប់ជនជាតិបរទេសសរុបចំនួន ២៩ នាក់ ដែលរត់ចេញពីក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចធ្វើប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំពាក់ព័ន្ធនឹងបទល្មើស Scam Online។ ការស្ទាក់ចាប់នេះធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦។

នគរបាលពោធិ៍សាត់ស្ទាក់ចាប់ជនបរទេស

ប្រភពបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីជនបរទេសមួយក្រុមបាននាំគ្នាចេញពីក្រុងប៉ោយប៉ែត ដើម្បីគេចពីការចាប់ខ្លួននោះ លោកស្នងការនគរបាលខេត្តពោធិ៍សាត់ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ដាក់គោលដៅត្រួតពិនិត្យ និងស្ទាក់ចាប់មុខសញ្ញាទាំងនេះ។

ជនបរទេសត្រូវបានឃាត់ខ្លួន

របាយការណ៍បានបន្តថា ក្រោយដាក់គោលដៅស្ទាក់ កម្លាំងនគរបាលបានឃាត់រថយន្តដែលដឹកជនជាតិបរទេសបានចំនួន ២៩ នាក់ ក្នុងនោះមានជនជាតិឥណ្ឌូនេស៊ី និងជនជាតិចិន។

ជនបរទេសកំពុងត្រូវសួរនាំ

ជាមួយគ្នានេះ កម្លាំងនគរបាលក៏បានឃាត់ខ្លួនជនជាតិបរទេសចំនួន ៧ នាក់ផ្សេងទៀត ដែលស្នាក់នៅប្រមូលផ្តុំតាមផ្ទះសំណាក់ដោយគ្មានឯកសារត្រឹមត្រូវ។

រថយន្តដឹកជនបរទេស

ជនបរទេសត្រូវបញ្ជូនទៅស្នងការដ្ឋាន

នគរបាលកំពុងត្រួតពិនិត្យ

សម្រាប់ជនជាតិបរទេសទាំងនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងចាត់ការបន្តទៀត៕

administrator

Related Articles