ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បានធ្វើការបង្ក្រាបករណីលួចទ្រព្យសម្បត្តិមួយកន្លែង បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ មានករណីចោរលួចទ្រព្យសម្បត្តិក្នុងហាងមួយកន្លែង ស្ថិតនៅក្នុងក្រុងបាត់ដំបង។ ដោយមានការអនុសាសន៍ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ចុះបង្ក្រាប។
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន សុភី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងដកហូតបានទ្រព្យសម្បត្តិ Mac Book មួយគ្រឿងជារបស់ជនរងគ្រោះ។

បច្ចុប្បន្ននេះ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
(រូបភាព៖ នគរបាលក្រុងបាត់ដំបង)
