ព័ត៌មានជាតិ

សម្រុកបណ្ដេញជនបរទេសខុសច្បាប់ជាង ២,៦០០នាក់ មកពី ២៩ប្រទេស ចេញពីកម្ពុជា

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះថា ចាប់ពីថ្ងៃទី២០ដល់ទី៣០ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរបានបណ្ដេញចេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី៥៨៥នាក់) មកពី ២៩សញ្ជាតិផ្សេងៗគ្នា ដែលប្រព្រឹត្តបទល្មើសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណោមជនបរទេសទាំងនោះ មានជនជាតិចិន ៣០៦នាក់ និងជនជាតិថៃ ៦៣៥នាក់…

សម្តេច ម៉ែន សំអន ទទួលបានអង្ករ ៣តោន និងថវិកា ពីសប្បុរសជន សម្រាប់ខួប១៦៣ឆ្នាំ កាកបាទក្រហមសកល

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានទទួលអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ពីសប្បុរសជននានា រួមមានអង្ករ៣តោន និងថវិការាប់លានរៀល ដើម្បីចូលរួមអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ឧសភា ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង…

រថយន្ត LEXUS បើកស្រវឹងបុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់១នាក់ រថយន្តឆាបឆេះយ៉ាងគួរឱ្យរន្ធត់នៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖ នាថ្ងៃទី១ ឧសភា ២០២៦ វេលាម៉ោង១នឹង៤០នាទីយប់អធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់១នាក់ និងរថយន្តឆាបឆេះខូចខាតយ៉ាងដំណំ នៅត្រង់ចំណុចមុខវត្តវាលស្បូវ ផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រថយន្តម៉ាក LEXUS NX350 ពណ៌ស ផ្លាកលេខ កម្ពុជា…

ទ្រគោះទ្វារអគារ Sky Villa! កម្លាំងចម្រុះវាយលុកបង្ក្រាបមុខសញ្ញា Scam Online និងជនបរទេសខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការឆ្មក់ចូលអគារ Sky Villa ដ៏ល្បីល្បាញក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីបង្ក្រាបបទល្មើសសង្ស័យបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស។ ទោះបីជាអាជ្ញាធរកំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសតាមអនឡាញយ៉ាងក្តៅគគុកក្តី ក៏នៅតែមានមុខសញ្ញាខិលខូចមួយចំនួនលួចប្រព្រឹត្តបទល្មើស Scam Online មិនចេះអស់សោះ។…

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ គ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១ ខែឧសភា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកសរសើរដល់ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនជាប់ជាប្រចាំដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរូបមន្តឆ្លាស់វេនគ្នាមកទទួលការហ្វឹកហ្វឺនជាលក្ខណៈវិលជុំ។ មុខវិជ្ជាសំខាន់ៗដែលបានដាក់បញ្ចូលក្នុងកម្មវិធីហ្វឹកហ្វឺនរួមមាន៖…

សមត្ថកិច្ចច្រកទ្វារព្រំដែនប៉ោយប៉ែត ទទួលពលរដ្ឋខ្មែរ ៥៨ នាក់ ពីអាជ្ញាធរថៃ ក្រោយឆ្លងដែនខុសច្បាប់

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ សមត្ថកិច្ចច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានទទួលពលរដ្ឋខ្មែរចំនួន ៥៨ នាក់ ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ ក្រោយពីបានឆ្លងដែនខុសច្បាប់។ ក្នុងនោះ មានស្ត្រីចំនួន ២១ នាក់ និងកុមារ ០១ នាក់ ដែលភាគច្រើនបានជឿជាក់លើអ្នករកស៊ីខុសច្បាប់ (មេខ្យល់)…

ធាតុអាកាសប្រែប្រួល! ខេត្តចំនួន១៣ នឹងរាជធានីភ្នំពេញ ប្រឈមនឹងភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ផ្គររន្ទះ ២០%

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព្រមានអំពីស្ថានភាពធាតុអាកាស ប្រចាំថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខេត្តចំនួន១៣ និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។ នេះបើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម។ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់ពីលើអាងទន្លេមេគង្គ…

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិភាពជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។ តាមរយៈសារលិខិតនេះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។ សម្តេចបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តចែកចាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងត្រូវលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។ ជាមួយគ្នានេះ…

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនមន្ត្រីកុំឱ្យមាន「ខួរក្បាលចង្អៀត」មើលឈើមួយដើមមិនមើលព្រៃទាំងមូល

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ថា លោកមិនចង់ឱ្យជនជាតិខ្មែរ ជាពិសេសសមាជិក សមាជិកាបក្សប្រជាជនមានខួរក្បាលចង្អៀតតាមរបៀបមើលឈើមួយដើម ដោយមិនមើលព្រៃទាំងមូល និងវាយតម្លៃសភាពការណ៍អ្វីមួយដោយមិនមើលពីសភាពការណ៍ខាងមុខ។…

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ទិសដៅអភិវឌ្ឍន៍ជាក់ស្តែង ជំរុញកំណែទម្រង់ស្ថាប័ន និងស្នើជប៉ុនបន្តជួយហេដ្ឋារចនាសម្ព័ន្ធ

ក្រុងព្រះសីហនុ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងច្បាស់លាស់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ និងបានអនុវត្តជាក់ស្តែងក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព «ខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (១៩៩៦-២០២៦)» នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦…