ទ្រគោះទ្វារអគារ Sky Villa! កម្លាំងចម្រុះវាយលុកបង្ក្រាបមុខសញ្ញា Scam Online និងជនបរទេសខុសច្បាប់

ទ្រគោះទ្វារអគារ Sky Villa! កម្លាំងចម្រុះវាយលុកបង្ក្រាបមុខសញ្ញា Scam Online និងជនបរទេសខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការឆ្មក់ចូលអគារ Sky Villa ដ៏ល្បីល្បាញក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីបង្ក្រាបបទល្មើសសង្ស័យបោកប្រាស់តាមប្រព័ន្ធអនឡាញ (Online Scam) និងការស្នាក់នៅខុសច្បាប់របស់ជនបរទេស។

នគរបាលចូលបង្ក្រាប

ទោះបីជាអាជ្ញាធរកំពុងបន្តយុទ្ធនាការបង្ក្រាបបទល្មើសតាមអនឡាញយ៉ាងក្តៅគគុកក្តី ក៏នៅតែមានមុខសញ្ញាខិលខូចមួយចំនួនលួចប្រព្រឹត្តបទល្មើស Scam Online មិនចេះអស់សោះ។ ការវាយឆ្មក់នេះបានធ្វើឲ្យពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំង និងមិនអាចរត់គេចខ្លួនរួចឡើយ។

ជនសង្ស័យមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ក្នុងនោះក៏មានជនបរទេសជាច្រើនរូបផងដែរ ដែលកំពុងស្នាក់នៅខុសច្បាប់ ត្រូវបានដកហូតលិខិតឆ្លងដែន និងត្រៀមនីតិវិធីនិរទេសចេញពីកម្ពុជា៕

administrator

Related Articles