សម្តេចតេជោ ហ៊ុន សែន ដាស់តឿនមន្ត្រីកុំឱ្យមាន「ខួរក្បាលចង្អៀត」មើលឈើមួយដើមមិនមើលព្រៃទាំងមូល

សម្តេចតេជោ ហ៊ុន សែន ដាស់តឿនមន្ត្រីកុំឱ្យមាន「ខួរក្បាលចង្អៀត」មើលឈើមួយដើមមិនមើលព្រៃទាំងមូល

ខេត្តកំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ថា លោកមិនចង់ឱ្យជនជាតិខ្មែរ ជាពិសេសសមាជិក សមាជិកាបក្សប្រជាជនមានខួរក្បាលចង្អៀតតាមរបៀបមើលឈើមួយដើម ដោយមិនមើលព្រៃទាំងមូល និងវាយតម្លៃសភាពការណ៍អ្វីមួយដោយមិនមើលពីសភាពការណ៍ខាងមុខ។

Samdech Techo Hun Sen

សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ដោយលោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។

Samdech Techo Hun Sen

ជាពិសេស សម្តេចតេជោ បានសង្កត់ធ្ងន់លើការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានា។ លោកបានណែនាំបន្ថែមដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ផ្តល់សេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្កបញ្ហានាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តប្រជាពលរដ្ឋ។

Samdech Techo Hun Sen

សម្តេចតេជោ ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការបង្ក្រាបបទល្មើសផ្សេងៗដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងជាពិសេសបង្ក្រាបអំពើឆបោកតាមអនឡាញ (Scam Online)។

Samdech Techo Hun Sen

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់នៃខេត្តកំពង់ស្ពឺទាំងអស់ ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់។

Samdech Techo Hun SenSamdech Techo Hun SenSamdech Techo Hun SenSamdech Techo Hun SenSamdech Techo Hun Sen

ដោយ៖ សិលា

administrator

Related Articles