ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ គ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង៖ គ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការហ្វឹកហ្វឺនប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៦ កាលពីរសៀលថ្ងៃទី១ ខែឧសភា នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

កិច្ចប្រជុំអាវុធហត្ថ

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានលើកសរសើរដល់ក្រុមគ្រូឧទ្ទេសនាមទាំងអស់ ដែលបានយកចិត្តទុកដាក់ហ្វឹកហ្វឺនជាប់ជាប្រចាំដល់កម្លាំងអាវុធហត្ថទូទាំងរាជធានីភ្នំពេញ តាមរូបមន្តឆ្លាស់វេនគ្នាមកទទួលការហ្វឹកហ្វឺនជាលក្ខណៈវិលជុំ។

គ្រូបង្គោលអាវុធហត្ថ

មុខវិជ្ជាសំខាន់ៗដែលបានដាក់បញ្ចូលក្នុងកម្មវិធីហ្វឹកហ្វឺនរួមមាន៖ វិន័យ និងសណ្តាប់ធ្នាប់, ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទ១២៩១, និតិវិធីប្រតិបត្តិការមណ្ឌលព័ត៌មានរហ័ស១២៩១, សង្គ្រោះបឋម, ប្រតិបត្តិការការពារថ្នាក់ដឹកនាំ, វាយលុកចូលអាគារបង្ក្រាបជនល្មើស, ចាប់វាយខ្នោះជនល្មើសបណ្ដើរចូលរថយន្ត, បង់សំណាញ់ចាប់ជនល្មើស, ក្បាច់គុន, កីឡា, ប្រើប្រាស់អាវុធវែងខ្លី, ព័ត៌មានវិទ្យា និងកុំព្យូទ័រ, ប្រើប្រាស់វិទ្យុទាក់ទង, ជីកលេណដ្ឋាន, ឋានលេខា, និងទ័ពព្រៃជាដើម។

កម្លាំងអាវុធហត្ថ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ថា ដោយសារការហ្វឹកហ្វឺនជាប្រចាំនេះហើយ ទើបធ្វើឲ្យកម្លាំងអាវុធហត្ថរាជធានីភ្នំពេញមានភាពស្ទាត់ជំនាញក្នុងការបង្ក្រាបប្រឆាំងជាមួយក្រុមជនសង្ស័យ និងបទល្មើសគ្រប់ទម្រង់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សមត្ថភាពអាវុធហត្ថ

លោកក៏បានផ្តាំផ្ញើដល់គ្រូបង្គោលទាំងអស់ ត្រូវដកពិសោធន៍មេរៀនបង្កើនសមត្ថភាព និងបំពេញបន្ថែមនូវមេរៀនផ្សេងៗតាមការវិវត្តន៍នៃសម័យកាលផងដែរ។

ការហ្វឹកហ្វឺនអាវុធហត្ថ

បណ្តុះបណ្តាលអាវុធហត្ថ

សមយុទ្ធអាវុធហត្ថ

កម្លាំងប្រតិបត្តិការ

ហ្វឹកហ្វឺនអាវុធហត្ថភ្នំពេញ

ដោយ៖ តារា

administrator

Related Articles