សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ សង្កត់ធ្ងន់លើការកសាងអនាគតប្រកបដោយសន្តិភាព
ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតដ៏មានសារៈសំខាន់មួយ។ សម្តេចធិបតីបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងទំនើប ដែលបាននិងកំពុងផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។…
