ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំអាហារថ្ងៃត្រង់ជាកិត្តិយស លាលោកស្រី Bridgette L. Walker ភារធារីស្ដីទីស្ថានទូតអាមេរិក បញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។ ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលោកស្រីដែលបានបំពេញតួនាទីជាភារធារីស្ដីទីប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា…

សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែរខេត្តកំពង់ចាម ជំរុញសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះផ្សារផលិតផលខ្មែរ នៅខេត្តកំពង់ចាម ក្នុងគោលដៅជំរុញផលិតភាពក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។ សម្ដេចបានថ្លែងនូវការគាំទ្រនេះ ខណៈអញ្ជើញទស្សនាសួនច្បារ និងផ្សារផលិតផលខ្មែរ នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម នារសៀលថ្ងៃទី៣ ខែឧសភា…

ខេត្តស្វាយរៀង៖ ឃាត់ខ្លួនមុខសញ្ញាចោរ ០៣នាក់ សារភាពលួចសកម្មជាច្រើនលើក នៅស្រុករំដួល

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលពាក់ព័ន្ធនឹងករណីលួចយ៉ាងសកម្មនៅក្នុងស្រុករំដួល និងបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។ តាមប្រភពព័ត៌មានពីនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០១:៣០នាទី សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនមិនស្គាល់អត្តសញ្ញាណចំនួន ០៣នាក់ ជិះម៉ូតូ ០១គ្រឿង…

នាយករដ្ឋមន្ត្រីចិន Li Qiang ចុះត្រួតពិនិត្យការងារ សង្កត់ធ្ងន់លើការពន្លឿនកសាងបណ្តាញធនធានទឹកនៅ Guangxi

ប្រទេសចិន៖ លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចុះត្រួតពិនិត្យការងារនៅភូមិភាគស្វ័យត ក្វាងស៊ី (Guangxi) ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា។ ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ថា ត្រូវពន្លឿនការកសាងបណ្តាញធនធានទឹក ដោយផ្តោតលើការប្រកាន់ខ្ជាប់នូវផលប្រយោជន៍រួមទាំងផ្នែកសេដ្ឋកិច្ច សង្គម អេកូឡូស៊ី និងសន្តិសុខ ដើម្បីផ្តល់ការគាំទ្រជាមូលដ្ឋាន…

កម្លាំងអាវុធហត្ថខេត្តតាកែវ វាយឆ្មក់ផ្ទះសង្ស័យជាកន្លែងជួញដូរគ្រឿងញៀន ឃាត់ខ្លួន៥នាក់ រួមទាំងម៉ូតូ និងទូរស័ព្ទមួយចំនួន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្រុកចេក ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតវត្ថុតាងជាច្រើនមុខ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ…

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងប្រកាសតាមរកម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ពាក់ព័ន្ធផ្លែទុរេន

ខេត្តបាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងជាសាធារណៈ បន្ទាប់ពីមានការផ្សព្វផ្សាយយ៉ាងផុសផុលនៅលើបណ្តាញសង្គម ទាក់ទងនឹងគណនីហ្វេសប៊ុកឈ្មោះ “អា ឡែន” ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចោទថាជាអ្នកនាំផ្លែទុរេនយកមកលក់ ដោយបានភ្ជាប់ទាំងរូបភាពនិងសម្លេងផងដែរ។ ដើម្បីឱ្យមានមូលដ្ឋានច្បាស់លាស់ក្នុងការបញ្ជាក់ករណីខាងលើនេះ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បញ្ជាជាបន្ទាន់ដល់គ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក ឱ្យធ្វើការស្រាវជ្រាវរកម្ចាស់គណនីឈ្មោះ “អា ឡែន” នេះ…

រឿងអុកឡុក! ក្មេងទំនើង២ក្រុមវាយគ្នាស្ទើរតែស្លាប់នៅក្លឹប Triple ក្រុងកំពង់ចាម ឃាត់ខ្លួនមិនទាន់បានសូម្បីតែម្នាក់

ខេត្តកំពង់ចាម៖ ក្រុមក្មេងទំនើង២ក្រុមបានបង្កហេតុវាយតប់គ្នាយ៉ាងឃោរឃៅ គប់កែវស្រាផ្តេសផ្តាសដូចភាពយន្តហុងកុង នៅក្លឹប Triple ក្បែរមាត់ទន្លេ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម រហូតមកដល់ល្ងាចថ្ងៃទី៣ ឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចមិនទាន់ឃាត់ខ្លួនជនសង្ស័យណាម្នាក់បាននៅឡើយទេ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើងទាំងពីរក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងក្លឹប ហើយបានបង្កវាយគ្នាបន្តបន្ទាប់រហូតដល់ពីរលើក ដោយលើកចុងក្រោយកើតឡើងនៅរំលងអធ្រាត្រថ្ងៃទី១ ឈានចូលព្រឹកថ្ងៃទី២ ឧសភា។ មូលហេតុដំបូងគឺការទំនាស់ពាក្យសម្ដីនៅខាងក្នុង ឈានទៅយកកែវស្រាគប់ដាក់គ្នា…

ព័ត៌មានបន្ទាន់៖ ភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់១៥% ទូទាំងប្រទេសនៅថ្ងៃនេះ

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានឱ្យដឹងថា នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦នេះ បណ្តាខេត្តមួយចំនួន រួមទាំងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ១៥%។ សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូងនៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើអាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឱ្យធាតុអាកាសប្រែប្រួលចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា។…

រថយន្តដឹកប្រេងបុកជាមួយ Camry បាឡែន ល្ងាចថ្ងៃទី២ ឧសភា ខូចខាតទាំងសងខាង សំណាងគ្មានអ្នករបួស

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ១០ និង ៤០ នាទីយប់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវបេតុង ភូមិអករំដួល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រវាងរថយន្តដឹកប្រេង និងរថយន្ត Camry បាឡែន បណ្ដាលឲ្យខូចខាតយ៉ាងដំណំទាំងសងខាង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចពង្រឹងវិស័យសារព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។ ក្នុងសារលិខិត សម្តេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់លើសេរីភាពសារព័ត៌មាន ដោយចាត់ទុកវិស័យនេះជាដៃគូមិនអាចខ្វះបានក្នុងការជំរុញអភិបាលកិច្ចល្អ។ ក្នុងបរិបទដែលពិភពលោកកំពុងជួបប្រទះនឹងការប្រែប្រួលបច្ចេកវិទ្យាឌីជីថល…