លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជំរុញការទប់ស្កាត់រាល់សកម្មភាពប៉ះពាល់កិត្តិយសស្ត្រីខ្មែរ និងសីលធម៌សង្គម
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយសង្កត់ធ្ងន់លើការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ រួមទាំងសីលធម៌សង្គមខ្មែរ។ លោកជំទាវបណ្ឌិតបានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ នាងខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តនិងរីករាយក្រៃលែង ក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម…
