យោធានិងជលផលកំពង់ឆ្នាំង ចុះល្បាតឆក់យកជនល្មើសនេសាទខុសច្បាប់ម្នាក់
ខេត្តកំពង់ឆ្នាំង៖ កម្លាំងយោធាសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះល្បាតស្ទាក់ឃាត់ចាប់ខ្លួនជនល្មើសឆក់ត្រីបានម្នាក់ ព្រមទាំងវត្ថុតាងមួយចំនួន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះ ធ្វើឡើងនៅវេលាម៉ោង ១១ ជាង ត្រង់ចំណុចព្រែកជើងគ្រោះ ភូមិជើងគ្រោះ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ កម្លាំងចម្រុះដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ៅ វេ…
