ព័ត៌មានជាតិ

សម្ដេចបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំគន្លងផែនទីបង្ហាញផ្លូវអប់រំ សំដៅពង្រឹងគុណភាពគ្រូបង្រៀន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយស្ដីពី «ផែនទីបង្ហាញផ្លូវក្នុងវិស័យអប់រំ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទយ៉ាងច្រើនកុះករ។ ក្នុងឱកាសដ៏ឧឡារិកនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារដែលបានរៀបចំសេចក្ដីព្រាងផែនទីបង្ហាញផ្លូវនេះឡើង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។…

រន្ធត់! ជិះកង់ទិញនំផ្ញើប្រពន្ធកូន ត្រូវម៉ូតូកង់បីបុកពីក្រោយបែកក្បាលសន្លប់ អ្នកបើកបររត់គេចខ្លួនបាត់

ខេត្តកណ្តាល៖ បុរសជាអ្នករកស៊ីដើរបេះផ្លែអំពឹលទឹក និងមានកូនក្នុងបន្ទុកចំនួន ៣ នាក់ ត្រូវបានម៉ូតូកង់បីបុកពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹងក្បែរចិញ្ចើមផ្លូវ ខណៈជនបង្កបានបើករត់គេចខ្លួនបាត់ស្រមោលមុនសមត្ថកិច្ចទៅដល់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ២១ និង ១០ នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចលើផ្លូវជាតិលេខ ២១ (ខាងលិចស្ពានក្រវាត់ក្រុងទី៣ ចម្ងាយ…

អាវុធហត្ថភ្នំពេញ ឃាត់ខ្លួនក្មេងទំនើង២នាក់ ករណីគប់ដុំថ្មដាក់គ្នា!

ភ្នំពេញ៖ កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ បានសម្រុកចុះបង្ក្រាបករណីហិង្សាដោយចេតនា បង្កឡើងដោយក្រុមក្មេងទំនើង២ក្រុម ប្រដាប់ដោយដុំថ្ម និងដែកទីប ដេញវាយគ្នាយ៉ាងគគ្រឹកគគ្រេង នៅចំណុចឃ្លាំងដាក់រថយន្តបូមលូ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ក្រោយទទួលបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កាលពីថ្ងៃទី២ ឧសភា ២០២៦ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅថ្ងៃទី៤ ឧសភា ឆ្នាំ២០២៦…

រដ្ឋបាលភ្នំពេញ ប្រកាសហាមឃាត់ផ្សព្វផ្សាយពាណិជ្ជកម្មនីកូទីនគ្រប់ទម្រង់

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំដ៏តឹងរ៉ឹងមួយ ស្តីពីការហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការចែកចាយផលិតផលដែលមានជាតិនីកូទីន គ្រប់ប្រភេទ ក្នុងគោលដៅការពារសុខភាពសាធារណៈ និងលើកកម្ពស់គុណភាពធនធានមនុស្ស។ ការណែនាំនេះ អនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧ ដើម្បីរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលវែង។ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់អង្គភាពចំណុះ រដ្ឋបាលខណ្ឌ-សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម ឱ្យអនុវត្តវិធានសំខាន់ៗចំនួន៤…

ថៃដកខ្លួនពី MoU ២០០១៖ កម្ពុជារក្សាសិទ្ធិស្របច្បាប់លើដែនសមុទ្រ ត្រៀមងាករក UNCLOS

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានសម្តែងការសោកស្តាយចំពោះរាជរដ្ឋាភិបាលថៃ ដែលសម្រេចដកខ្លួនជាឯកតោភាគីពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០១ (MoU 2001)។ ប៉ុន្តែលោកបញ្ជាក់ថា ការសម្រេចនេះ មិនប៉ះពាល់សិទ្ធិស្របច្បាប់របស់កម្ពុជាលើដែនសមុទ្រកម្ពុជាឡើយ។ នៅថ្ងៃទី៥ ឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចបញ្ចប់ MoU ឆ្នាំ២០០១ ដែលពាក់ព័ន្ធនឹងការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នា។…

កម្ពុជាស្វាគមន៍ប្រធាន AOT ថ្មីមកពីហ្វីលីពីន បន្តត្រួតពិនិត្យបទឈប់បាញ់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ ឧត្តមនាវីត្រី គ្លេន ហ្ស៊ី ឌីហ្សុន (GLENN Z DIZON) ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ លោកស្រី ឧត្តមសេនីយ៍ឯក…

អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បកក្លាយព័ត៌មានក្លែងក្លាយជនជាតិចិនរត់គេចពីប៉ោយប៉ែត

ខេត្តបាត់ដំបង៖ អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចេញសេចក្តីបំភ្លឺបដិសេធចំពោះការផ្សព្វផ្សាយក្នុងបណ្តាញសង្គមដែលថា «ជនជាតិចិនមួយក្រុមបានដើរគេចចេញពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រហូតដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង» ។ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានចាត់កម្លាំងជំនាញចុះស៊ើបអង្កេតរកការពិត ដោយបានរកឃើញជនជាតិចិនចំនួន ០៦ នាក់ និងជនជាតិខ្មែរ ០១ នាក់ ដែលពួកគាត់គ្រាន់តែដើរហាត់ប្រាណលើដងផ្លូវជាតិលេខ៥៩…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជំរុញការទប់ស្កាត់រាល់សកម្មភាពប៉ះពាល់កិត្តិយសស្ត្រីខ្មែរ និងសីលធម៌សង្គម

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយសង្កត់ធ្ងន់លើការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ រួមទាំងសីលធម៌សង្គមខ្មែរ។ លោកជំទាវបណ្ឌិតបានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ នាងខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តនិងរីករាយក្រៃលែង ក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម…

ប៉ូលិសស្រុកកំពង់រោទិ៍ កោះហៅអប់រំក្មេងទំនើង ០៣នាក់ ពាក់ព័ន្ធការបង្ហោះវីដេអូបង្ហោះម៉ូតូលើបណ្តាញសង្គម Facebook

ខេត្តស្វាយរៀង៖ អធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងចំនួន ០៣នាក់ ដែលបានបង្ហោះវីដេអូបង្ហោះម៉ូតូលើបណ្ដាញសង្គម Facebook នៅឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍។ នគរបាលស្រុកកំពង់រោទិ៍បានឱ្យដឹងថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលព័ត៌មានពីបណ្តាញសង្គម Facebook ថាមានក្រុមក្មេងទំនើងមួយក្រុម ដែលបានបង្ហោះម៉ូតូ រួចយកវីដេអូបង្ហោះលើបណ្ដាញសង្គម Facebook នៅចំណុចភូមិភ្នំស្រូវ ឃុំរាជមន្ទីរ…

ឃាត់ខ្លួនមុខសញ្ញាញៀនថ្នាំ លាក់ម៉ាទឹកកកក្រោមពូកនៅអង្គស្នួល

កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច។ ប្រភពពីមន្ត្រីនគរបាលស្រុកបានឱ្យដឹងនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី០៣ ខែឧសភា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពួច បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាលក់ដូរ និងប្រើប្រាស់គ្រឿងញៀននៅតំបន់នោះ។ ក្រោយទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះស៊ើបអង្កេត និងឈានទៅឆែកឆេរបន្ទប់ជួលគោលដៅ…