លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជំរុញការទប់ស្កាត់រាល់សកម្មភាពប៉ះពាល់កិត្តិយសស្ត្រីខ្មែរ និងសីលធម៌សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ជំរុញការទប់ស្កាត់រាល់សកម្មភាពប៉ះពាល់កិត្តិយសស្ត្រីខ្មែរ និងសីលធម៌សង្គម

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត បានថ្លែងក្នុងឱកាសចូលរួមសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដោយសង្កត់ធ្ងន់លើការទប់ស្កាត់សកម្មភាពទាំងឡាយដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ រួមទាំងសីលធម៌សង្គមខ្មែរ។

រូបភាពសន្និបាត

លោកជំទាវបណ្ឌិតបានលើកឡើងថា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នេះ នាងខ្ញុំពិតជាមានអារម្មណ៍ពេញចិត្តនិងរីករាយក្រៃលែង ក្រោយពីបានឃើញសមិទ្ធផលជាច្រើនដែលគណៈកម្មាធិការខិតខំបំពេញដើម្បីលើកកម្ពស់ការគោរពសីលធម៌សង្គម ការឱ្យតម្លៃស្ត្រី និងការអប់រំដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះគោរព ថែរក្សានិងការពារវប្បធម៌ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។

រូបភាពសន្និបាត

លោកជំទាវបណ្ឌិតបន្តថា ការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គឺជាការងារដែលទាមទារនូវភាពអត់ធ្មត់ ភាពទន់ភ្លន់ ប៉ុន្តែត្រូវតែមានភាពម៉ឺងម៉ាត់ និងបន្តធ្វើជាប្រចាំ។ ជាការងារដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ចាប់តាំងពីគ្រួសាររហូតដល់ស្ថាប័នរដ្ឋ និងសង្គមទាំងមូល។

រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត
រូបភាពសន្និបាត

ដោយ៖ សិលា

administrator

Related Articles