រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យសារព័ត៌មានចិនផ្សព្វផ្សាយព័ត៌មានពិត ជំរុញវិនិយោគ-ទេសចរណ៍
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ឱ្យបន្តពង្រឹងស្តង់ដាផ្សព្វផ្សាយប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ និងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំនេះមានគោលបំណងរួមគ្នាផ្សព្វផ្សាយព័ត៌មានវិជ្ជមាន ដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិន…
