ប្រតិបត្តិការបង្ក្រាប Online Scams នៅបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់ ក្នុងរយៈពេលជិត ២ខែ

ប្រតិបត្តិការបង្ក្រាប Online Scams នៅបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់ ក្នុងរយៈពេលជិត ២ខែ

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិបរទេសសរុបចំនួន ៤១៩៩នាក់ និងដកហូតសម្ភារប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជាច្រើន នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងអគារជួលឱ្យជនបរទេស នៅក្នុងខេត្ត។

ប្រតិបត្តិការបង្ក្រាប

ប្រតិបត្តិការនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែមីនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមការសហការយ៉ាងជិតស្និទ្ធជាមួយថ្នាក់ជាតិ ដើម្បីបង្ក្រាបទីតាំងអគារដែលជនបរទេសលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ឃាត់ខ្លួនជនបរទេស

លោកអភិបាលខេត្តបានគូសបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល គណៈបញ្ជាការឯកភាពខេត្តបានប្រឹងប្រែងបោសសម្អាត Online Scams តាមរយៈការប្រមូលទិន្នន័យ និងព័ត៌មាន ព្រមទាំងជំរុញការអនុវត្តបង្ក្រាប ដោយមានការសហការរវាងរដ្ឋាភិបាលជាតិ ក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងនគរបាល អាវុធហត្ថ។

ដកហូតសម្ភារ

ទីតាំងដែលត្រូវបានចុះបង្ក្រាបរួមមាន៖

  • ទី១៖ ឈ្មោះឆាយណាបឹងបេង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ
  • ទី២៖ ចំនួន២ទីតាំង មាន៣អគារ ភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
  • ទី៣៖ អគារកម្ពស់១២ជាន់ ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត
  • ទី៤៖ ចំនុចសានកូ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តា ក្រុងប៉ោយប៉ែត និងទីតាំងផ្សេងៗទៀត

ទីតាំងបង្ក្រាប

គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលពីលោក កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សហការជាមួយថ្នាក់ជាតិ។

ដោយ៖ តារា

administrator

Related Articles