បណ្ឌិត គិន ភា រិះគន់វិបត្តិទំនុកចិត្តសង្គមក្រោយរឿង «ទុរេនខ្មែរ ឬទុរេនថៃ» និងទាមទារឱ្យមន្ត្រីឈប់កុហកប្រជាពលរដ្ឋ

បណ្ឌិត គិន ភា រិះគន់វិបត្តិទំនុកចិត្តសង្គមក្រោយរឿង «ទុរេនខ្មែរ ឬទុរេនថៃ» និងទាមទារឱ្យមន្ត្រីឈប់កុហកប្រជាពលរដ្ឋ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងពីបញ្ហាដ៏ក្តៅគគុកមួយនាពេលនេះ ទាក់ទងនឹងការលួចនាំចូលទុរេនថៃមកលក់នៅកម្ពុជា។ លោកថា៖ «ឈ្មួញអះអាងថា “ទុរេនខ្មែរ” តែរាស្ត្រថា “ទុរេនថៃ” រីឯមន្ត្រីថា “ទុរេនទិញមកពីផ្សារនាគមាស និងកំពង់ចាម”!»។

ទុរេន

លោកបណ្ឌិតបានបរិយាយថា នៅពេលមានព័ត៌មានពីការលួចនាំចូលទុរេនថៃ ក្រុមមន្ត្រីក៏ចុះទៅពិនិត្យទាំងយប់ តែមិនបានធ្វើការទាំងយប់នោះទេ។ លុះព្រឹកឡើងការពិនិត្យបានចាប់ផ្ដើម ឈ្មួញអះអាងថា «ទុរេនខ្មែរ» តែរាស្ត្រថា «ទុរេនថៃ» រីឯមន្ត្រីថា «ទុរេនទិញមកពីផ្សារនាគមាស និងកំពង់ចាម»។

មានបងប្អូនខ្លះលើកឡើងដោយក្តីមន្ទិលសង្ស័យយ៉ាងខ្លាំងថា បើពិតជាទុរេនខ្មែរមែន គាត់សុខចិត្តកាត់ដៃគាត់ចោលមួយចំហៀង។ លោកបណ្ឌិតចាត់ទុកថានេះជា «វិបត្តិនៃទំនុកចិត្ត» យ៉ាងធ្ងន់ធ្ងរបំផុត។

ទុរេន

លោកថា វិបត្តិនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ។ ឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន ជនទុច្ចរិតហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។

ទុរេន

នៅពេលដែលរាស្ត្រនៅតែសង្ស័យថា ឈ្មួញប្រើល្បិចបោកប្រាស់ មន្ត្រីភូតកុហកថ្ពិនភ្នែកនិងឃុបឃិតជាមួយឈ្មួញ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ហើយអ្នកនយោបាយមានចរិតក្រឡេចក្រឡុចនិយាយឱ្យតែពិរោះស្ដាប់ វានឹងធ្វើឱ្យរាស្ត្រលែងទុកចិត្តមន្ត្រី មន្ត្រីលែងខ្វល់ពីគុណធម៌ ហើយឈ្មួញលែងស្គាល់បុណ្យបាប។

លោកបណ្ឌិតបានចោទជាសំណួរថា៖ «គ្រាន់តែរឿង “ទុរេន” ប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?»។

ទុរេន

ក្នុងនាមជាខ្មែរទាំងអស់គ្នា លោកបណ្ឌិតបានអំពាវនាវឱ្យឈប់កុហក ឈប់ភូតភរ និងឈប់បោកប្រាស់គ្នាទៀត ហើយចាប់ផ្ដើមរួមគ្នាកសាងទំនុកចិត្តឡើងវិញ ដើម្បីភាពរឹងមាំនិងសេចក្ដីថ្លៃថ្នូរនៃសង្គមជាតិ។

ទុរេន

គួរបញ្ជាក់ថា នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ មានដំណឹងថា សមត្ថកិច្ចខេត្តបាត់ដំបងកំពុងសុំគោលការណ៍ពីព្រះរាជអាជ្ញា ដើម្បីឃាត់ខ្លួនម្ចាស់ហ្វេសប៊ុកឈ្មោះអាឡែន ក្រោយសារភាពថាពិតជាបានលួចសហការជាមួយឈ្មួញថៃនាំទុរេនមកលក់នៅកម្ពុជា។ ទន្ទឹមនេះ លោកបណ្ឌិតក៏បានចោទសួរថា តើមន្ត្រីកបប ខេត្តបាត់ដំបង ដែលកុហកប្រជាពលរដ្ឋ និងកុហកថ្នាក់លើនោះ តើស្ថាប័នពាក់ព័ន្ធអាចមានចំណាត់ការដែរឬទេ?

ទុរេន
ទុរេន
ទុរេន

ដោយ៖ សិលា

administrator

Related Articles