ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំអាហារថ្ងៃត្រង់ជាកិត្តិយស លាលោកស្រី Bridgette L. Walker ភារធារីស្ដីទីស្ថានទូតអាមេរិក បញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រៀបចំអាហារថ្ងៃត្រង់ជាកិត្តិយស លាលោកស្រី Bridgette L. Walker ភារធារីស្ដីទីស្ថានទូតអាមេរិក បញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ

រូបភាពទី១

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជាកិត្តិយសជូនដល់លោកស្រី Bridgette L. Walker ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ ក្នុងឱកាសដែលលោកស្រីបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា។

រូបភាពទី២

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរលោកស្រីដែលបានបំពេញតួនាទីជាភារធារីស្ដីទីប្រកបដោយបុរេសកម្ម ដើម្បីរួមចំណែកក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ សំដៅជំរុញលើកកម្ពស់ភាពជាដៃគូថែមមួយកម្រិតទៀត ក្នុងរយៈកាលកន្លងមក។

រូបភាពទី៣

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត។

រូបភាពទី៤

រូបភាពទី៥

រូបភាពទី៦

រូបភាពទី៧

រូបភាពទី៨

រូបភាពទី៩

ដោយ៖ សិលា

administrator

Related Articles