NASLA បណ្តុះបណ្តាល៧វគ្គក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សម្រេចលទ្ធផលសំខាន់ៗជាច្រើន

NASLA បណ្តុះបណ្តាល៧វគ្គក្នុងត្រីមាសទី១ ឆ្នាំ២០២៦ សម្រេចលទ្ធផលសំខាន់ៗជាច្រើន

ភ្នំពេញ៖ សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) នៃក្រសួងមហាផ្ទៃ បានប្រកាសពីសមិទ្ធផលលេចធ្លោក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយបានរៀបចំវគ្គបណ្តុះបណ្តាលចំនួន ៧ វគ្គ សម្រាប់មន្ត្រីចំនួន ៣៧៦ រូប ក្នុងនោះមានស្ត្រី ១៦៤ រូប។

NASLA

ក្រៅពីការបណ្តុះបណ្តាល សាលាក៏បានផ្សព្វផ្សាយអាហារូបករណ៍អន្តរជាតិសំខាន់ៗចំនួន ៣ រួមមានកម្មវិធី ADB-Korea Fellowship ២០២៦, អាហារូបករណ៍នូវែលហ្សេឡង់ (MNZS) ២០២៧ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លី “Mid-Level Public Sector Leadership”។

លោក សូ មុនីរក្សា នាយកសាលា បានគូសបញ្ជាក់ថា NASLA កំពុងរៀបចំបញ្ចប់កម្មវិធីសិក្សាបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដែលមានវឌ្ឍនភាព ៧៥% និងកម្មវិធីសិក្សាថ្មីចំនួន ៤ ទៀត ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៦។

NASLA Training

ទន្ទឹមនឹងនេះ សាលាបានបញ្ជូនមន្ត្រី ២ រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលខ្លីនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-សិង្ហបុរី។ សម្រាប់ត្រីមាសទី២ ខាងមុខ NASLA នឹងបន្តពង្រឹងគុណភាពអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ព្រមទាំងជំរុញការធ្វើទំនើបកម្មឌីជីថល។

សូមបញ្ជាក់ថា NASLA ជាអង្គភាពចំណុះក្រសួងមហាផ្ទៃ មានឋានៈស្មើអគ្គនាយកដ្ឋាន បង្កើតឡើងតាមអនុក្រឹត្យចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦៕

ដោយ៖ លោក សេង បូលីន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ

administrator

Related Articles