ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទាឆ្នាំ ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តែងបានធ្វើការហ្វឹកហាត់ជាប់ជាប្រចាំ ដើម្បីពង្រឹងកាយសម្បទា តាមរយៈការហ្វឹកហាត់ក្បាច់គុណ ការហាត់ប្រាណតាមវិធីសាស្ត្រចម្រុះ ការថែទាំសុខភាព និងអនាម័យក្នុងការរស់នៅជាទៀងទាត់ ដើម្បីបង្កើនសមត្ថភាពក្នុងប្រតិបត្តិការលើការងារ បង្ការ បង្ក្រាប និងសង្គ្រោះ។ ការហ្វឹកហាត់នេះ ត្រូវបានអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។…

សោកនាដកម្ម! ផ្ទុះហ្គាសដាំបាយឆេះផ្ទះសំណប់អស់គ្មានសល់ក្នុងស្រុកភ្នំព្រឹក

ខេត្តបាត់ដំបង ៖ រឿងសោកសៅបានកើតឡើងចំពោះប្រជាកសិករក្រីក្រម្នាក់ ក្រោយពីផ្ទះរបស់គាត់ត្រូវបានភ្លើងឆេះខ្ទេចខ្ទីអស់គ្មានសល់ ដោយសារតែការផ្ទុះកំប៉ុងហ្គាសដាំបាយ កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអូរក្រូច ឃុំបួរ ស្រុកភ្នំព្រឹក។ មន្ត្រីពន្លត់អគ្គិភ័យបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វ័ន សុភា ភេទប្រុស អាយុ៦៥ឆ្នាំ ជាកសិករក្រីក្រមានផ្ទះធ្វើអំពីស័ង្កសីទំហំ ៤មx៥ម…

ស្នេហ៍ប្រែក្លាយជាសោកនាដកម្ម! ប្តីប្រចណ្ឌចាក់ប្រពន្ធស្លាប់ កូនកំព្រាគ្មានម្តាយ ឪពុកជាប់គុក

ខេត្តកណ្តាល៖ ស្នេហ៍ដែលធ្លាប់តែផ្អែមល្ហែម បែរជាបញ្ចប់ដោយសោកនាដកម្មដ៏រន្ធត់ ដោយសារតែស្នេហ៍ប្រចណ្ឌហួសហេតុរបស់បុរសម្នាក់ ដែលបានប្រើកាំបិតបកគល់ខ្ទឹមចាក់ប្រពន្ធខ្លួនឯងរហូតដល់ស្លាប់ បន្សល់ទុកកូនកំព្រាគ្មានម្តាយ និងឪពុកជាប់ពន្ធនាគារ។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិគោកអណ្តែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។ ជនរងគ្រោះមានឈ្មោះ ផែន គន្ធា អាយុ…

អ្នកនាំពាក្យរាជរដ្ឋាភិបាល ប្រកាសព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖ សម្តេចតេជោចុះកំពង់ស្ពឺ នាយករដ្ឋមន្ត្រីជំរុញកំពង់ផែ និងជំហរកម្ពុជាលើ MOU ២០០១

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញផ្សាយព័ត៌មានសំខាន់ៗចំនួនបួនចំណុចនៅថ្ងៃនេះ ដែលគ្របដណ្តប់លើប្រតិបត្តិការរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងកិច្ចការអន្តរជាតិ។

អាកាសធាតុថ្ងៃនេះ! ខេត្តចំនួន១៣ រាប់បញ្ចូលទាំងភ្នំពេញ ប្រឈមនឹងភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ២០%

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា ខេត្តចំនួន១៣ រួមមាន បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង,…

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៦ចំណុចដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៦ ចំណុច ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាទាំងអស់ ក្នុងឱកាសខួបលើកទី៣៣ នៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ ទី១. សូមបន្តតួនាទីជាអ្នកបន្សុទ្ធព័ត៌មាន ដោយទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ និងមិនពិត ដើម្បីរក្សាសណ្តាប់ធ្នាប់សារព័ត៌មាន។ ទី២. សូមប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)…

ប្រតិបត្តិការណ៍បង្ក្រាប Scam Online នៅបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនបរទេសជាង ៤ ០០០ នាក់ ភាគច្រើនជនជាតិចិន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) យ៉ាងខ្លាំងក្លានៅតាមបណ្តាអគារក្នុងខេត្ត ដោយឃាត់ខ្លួនជនបរទេសសរុបជាង ៤ ០០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ព្រមទាំងដកហូតសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនធំ។ លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក ប្រាក់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ សង្កត់ធ្ងន់លើការកសាងអនាគតប្រកបដោយសន្តិភាព

ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតដ៏មានសារៈសំខាន់មួយ។ សម្តេចធិបតីបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងទំនើប ដែលបាននិងកំពុងផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។…

ឆក់គណនី Telegram ឆបោកប្រាក់! សមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនស្ត្រីម្ចាស់គណនីធនាគារ

ខេត្តត្បូងឃ្មុំ៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ និងដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនី Telegram ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ០១នាក់ ឈ្មោះ ក.ព.ទ.វ ភេទស្រី…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីក្មេងទំនើងវាយធាក់គ្នានៅក្រុងតាខ្មៅ កំពុងតាមប្រមាញ់គូររួមគេចខ្លួនបន្តទៀត

ក្រុងតាខ្មៅ៖ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីប្រើអំពើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចក្រោយសាលារៀនសុវណ្ណភូមិ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ យប់។…