កម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេក្នុងតំបន់ ថែមទាំងទទួលបានសោហ៊ុយធ្វើដំណើរទៀតផង

កម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេក្នុងតំបន់ ថែមទាំងទទួលបានសោហ៊ុយធ្វើដំណើរទៀតផង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានថ្លែងបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវិស័យកាត់ដេរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៦នេះ គឺខ្ពស់ជាងបណ្តាប្រទេសប្រកួតប្រជែងក្នុងតំបន់មួយចំនួនដូចជា ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស ឡាវ ប៉ាគីស្ថាន ឥណ្ឌា និងវៀតណាមជាដើម។

កម្មករកាត់ដេរ

លោករដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៦ បានកើនដល់ ២១០ដុល្លារក្នុង១ខែ ហើយបើគិតរួមទាំងអត្ថប្រយោជន៍កាតព្វកិច្ចផ្សេងទៀត កម្មករកម្ពុជាទទួលបានយ៉ាងតិច ២២៧ ទៅ ២៤០ដុល្លារក្នុង១ខែ។

ពិធីទិវាពលកម្ម

នេះខណៈដែលប្រាក់ឈ្នួលអប្បបរមានៅប្រទេសស្រីលង្កាមានត្រឹម ៩៧ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៦ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌា ១៣២-១៩២ដុល្លារ វៀតណាម ១៤៨-២១២ដុល្លារ និងឥណ្ឌូណេស៊ី ១៣៨-៣៤០ដុល្លារ។

កម្មករកាត់ដេរកម្ពុជា

លោករដ្ឋមន្ត្រីបន្តថា ក្រៅពីការដំឡើងប្រាក់ឈ្នួលគោល ក្រសួងការងារក៏បានបើកការចរចាជាមួយវិស័យឯកជន និងសហជីព ដើម្បីផ្តល់ប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នឧបត្ថម្ភចំនួន ២,៥០ដុល្លារ ក្នុងបរិបទវិបត្តិប្រេងជាសាកល ដែលធ្វើឱ្យកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់ដែលផ្តល់សោហ៊ុយធ្វើដំណើរបន្ថែមដល់កម្មករ។

កម្មករនិយោជិត

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានបញ្ជាក់ថា ជាមធ្យមកម្មករកាត់ដេរម្នាក់ទទួលបានប្រាក់ចំណូលប្រមាណ ៣០០ដុល្លារ បូកទាំងការថែមម៉ោង ព្រមទាំងអត្ថប្រយោជន៍សុខភាព គ្រោះថ្នាក់ការងារ និងប្រាក់សោធន ដែលប្រសើរជាងច្បាប់កំណត់៕

ពិធីទិវាពលកម្មអន្តរជាតិ

administrator

Related Articles