ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង នៅតែបន្តមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់មកលើប្រទេសកម្ពុជា។

ស្ថានភាពនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ មានការប្រែប្រួលគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ៖
១. តំបន់វាលទំនាប
សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តចំនួន ១៣ រួមមាន បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ២០%។
២. តំបន់ខ្ពង់រាប

សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងអតិបរមា ៣៦°C។ ខ្យល់បក់ពីទិសឦសាន និងបូព៌ ល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងតំបន់ជួរភ្នំដងរែក ក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ១០%។
៣. តំបន់មាត់សមុទ្រ
សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងអតិបរមា ៣៥°C។ ខ្យល់បក់ពីទិសនិរតី និងអាគ្នេយ៍ ល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ១៥%។ រលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ ទៅ ១,០០ម៉ែត្រ។

សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមខ្លួនប្រុងប្រយ័ត្នពីបាតុភូតអាកាសធាតុដែលអាចកើតមានឡើង៕
ដោយ ៖ សិលា
