សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិភាពជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកសារព័ត៌មានប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីសន្តិភាពជាតិ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត

តាមរយៈសារលិខិតនេះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់សហគមន៍សារព័ត៌មានក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងការពារសន្តិភាព។ សម្តេចបានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់បន្តចែកចាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងត្រូវលុបបំបាត់រាល់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សារព័ត៌មាន។

ទិវាសេរីភាពសារព័ត៌មាន

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការបន្តកិច្ចសហការជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងសកលលោក សំដៅលើកកម្ពស់ការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែរឹងមាំ និងមានគុណភាពខ្ពស់។

សារព័ត៌មានកម្ពុជា

ប្រភព៖ (CCFR)

administrator

Related Articles