សម្តេច ម៉ែន សំអន ទទួលបានអង្ករ ៣តោន និងថវិកា ពីសប្បុរសជន សម្រាប់ខួប១៦៣ឆ្នាំ កាកបាទក្រហមសកល

សម្តេច ម៉ែន សំអន ទទួលបានអង្ករ ៣តោន និងថវិកា ពីសប្បុរសជន សម្រាប់ខួប១៦៣ឆ្នាំ កាកបាទក្រហមសកល

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានទទួលអំណោយដ៏ច្រើនសន្ធឹកសន្ធាប់ពីសប្បុរសជននានា រួមមានអង្ករ៣តោន និងថវិការាប់លានរៀល ដើម្បីចូលរួមអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី៨ ឧសភា ២០២៦។

ពិធីទទួលអំណោយ

ពិធីនេះបានប្រព្រឹត្តទៅក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណ

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះទ័យជ្រះថ្លារបស់ ព្រះសុមេធវង្ស បណ្ឌិត សុខ ប៊ុនធឿន សមាជិកថេរសភា និងអគ្គលេខាធិការរងថេរសភាព្រះពុទ្ធសាសនានៅកម្ពុជា ដែលបានឧបត្ថម្ភអង្ករ ៣តោន ទឹកបរិសុទ្ធ ៥០កេស ទឹកក្រូច ២០កេស មី ៣០កេស បន្លុង ១០ និងបច្ច័យចំនួន ៨,០០០,០០០រៀល។

អំណោយសប្បុរសជន

សម្តេចក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាន់ប៊ុន ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស ដែលបានឧបត្ថម្ភថវិកា ៥លានរៀល ព្រមទាំងលោកស្រី យី សុភាព និងលោក ពៅឃាង ដែលបានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារអាមេរិក។

អំណោយថវិកា

ជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្វាយព្រះពរជ័យសព្វសាធុការថ្វាយប្រគេនដល់ព្រះសង្ឃ និងព្រះត្ថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចូលរួមចំណែកជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងនាពេលនេះផងដែរ។

ពិធីអបអរសាទរ

ដោយ៖ សំរិត

administrator

Related Articles