ស្ថិតក្នុងបេសកកម្មនៅតូក្យូ លោក ឃួង ស្រេង មិនភ្លេចគាំទ្រកម្លាំងនគរបាលរងរបួសបាក់ជើងពេលបង្ក្រាបចោរ

ស្ថិតក្នុងបេសកកម្មនៅតូក្យូ លោក ឃួង ស្រេង មិនភ្លេចគាំទ្រកម្លាំងនគរបាលរងរបួសបាក់ជើងពេលបង្ក្រាបចោរ

ភ្នំពេញ៖ ទោះបីជាកំពុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនដែលភ្លេចគិតគូរពីសុខទុក្ខរបស់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនោះឡើយ។

ការឧបត្ថម្ភ

ថ្មីៗនេះ លោកអភិបាលរាជធានី និងលោកស្រី ជា សុីណា បានឧបត្ថម្ភថវិកាចំនួន ៤,០០០,០០០ រៀល ជូនដល់លោកវរសេនីយ៍ទោ ដេត ឧត្តម នាយផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែលបានរងរបួសបាក់ជើង ក្នុងករណីដេញបង្ក្រាបមុខសញ្ញាចោរឆក់នៅផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង។

កម្លាំងនគរបាលរងរបួស

បច្ចុប្បន្ន លោកវរសេនីយ៍ទោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ។ ក្នុងនោះដែរ លោកអភិបាលខណ្ឌសែនសុខ លោកអធិការនគរបាលខណ្ឌ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានចូលរួមគិតគូរជួយឧបត្ថម្ភផងដែរ។

ដោយ៖ សិលា

administrator

Related Articles