ព័ត៌មានជាតិ

គ្រោះអគ្គិភ័យឆេះផ្ទះជាង ២០ខ្នងក្នុង១៥ថ្ងៃដំបូងខែមីនា ក្រសួងមហាផ្ទៃបញ្ជាក់មាន២៨ករណី

ភ្នំពេញ៖ ក្នុងរយៈពេលត្រឹមតែ១៥ថ្ងៃដំបូងនៃខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជាបានជួបប្រទះនឹងគ្រោះអគ្គិភ័យចំនួន២៨ករណី ដែលបណ្ដាលឱ្យផ្ទះសំបែងពលរដ្ឋជាង២០ខ្នងត្រូវឆេះបំផ្លាញ។ យោងតាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលបានធ្វើការប្រកាសនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា គ្រោះអគ្គិភ័យទាំងនេះបានកើតឡើងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមីនា។ ករណីទាំងនេះបានបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ រួមមាន៖ – ផ្ទះសំបែងប្រជាពលរដ្ឋ២២ខ្នង – បន្ទប់ស្នាក់នៅ៣ខ្នង –…

តម្លៃប្រេងឥន្ធនៈថ្មី៖ ប្រេងសាំង ៥,៥០០រៀល ប្រេងម៉ាស៊ូត ៦,៥៥០រៀល ចាប់ពីថ្ងៃទី១៧ មីនា ២០២៦

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសតម្លៃប្រេងឥន្ធនៈថ្មីដែលនឹងអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយប្រេងសាំងធម្មតា (Gasoline 92) នឹងលក់ក្នុងតម្លៃ ៥,៥០០រៀល និងប្រេងម៉ាស៊ូត (Gasoil 10ppm) ក្នុងតម្លៃ ៦,៥៥០រៀល។ តម្លៃនេះអនុវត្តចាប់ពីម៉ោង០០០០នៃថ្ងៃទី១៧ មីនា និងនឹងអនុវត្តរយៈពេល៣ថ្ងៃ រហូតដល់មានការប្រកាសថ្មីបន្ទាប់។ រាជរដ្ឋាភិបាលបានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈចំនួន ៦,៥សេនដុល្លារក្នុងមួយលីត្រ…

ភ្លើងប្រចណ្ឌឈានដល់ឃាតកម្មសាហាវ! ថៅកែអង្ករ និងគូដណ្ដឹងស្លាប់ក្នុងថ្លុកឈាម មុនឃាតករបាញ់សម្លាប់ខ្លួនឯង

ខេត្តត្បូងឃ្មុំ – ហេតុការណ៍ឃាតកម្មសាហាវមួយបានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ដោយមានជនស្លាប់សរុប ៣នាក់ រួមមានស្ត្រីថៅកែអង្ករ គូដណ្ដឹងថ្មី និងជនដៃដល់ដែលបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ យោងតាមការស៊ើបអង្កេតដំបូង ជនដៃដល់ឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ដែលជាអ្នករកស៉ីអង្ករដូចគ្នា បានប្រើកាំភ្លើងខ្លីបាញ់សម្លាប់ស្ត្រីឈ្មោះ…

លោក កែវ រ៉េមី៖ សាមគ្គីភាពជាកម្លាំងពិតប្រាកដនៃប្រទេសជាតិ

ភ្នំពេញ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចែករំលែកគំនិតយ៉ាងសំខាន់តាមបណ្តាញសង្គមអំពីកត្តាដែលធ្វើឲ្យប្រទេសមួយមានភាពរឹងមាំ។ លោកបានចង្អុលបង្ហាញថា ប្រទេសជាតិមួយខ្លាំង និងរឹងមាំ គឺមិនមែនអាស្រ័យតែលើកងទ័ពឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យលើប្រជាជនដែលមានការសាមគ្គីគ្នា និងស្រឡាញ់ជាតិរបស់ខ្លួន។ “ប្រទេសខ្លាំង មិនមែនត្រឹមតែមានកងទ័ព ឬសេដ្ឋកិច្ចរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានប្រជាជនដែលមានស្មារតីការពារជាតិ និងយល់ដឹងពីតម្លៃនៃឯករាជ្យភាពផងដែរ។” លោកបានបញ្ជាក់។ លោកបានពន្យល់បន្ថែមថា…

សម្តេច ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈដល់បារមីនាងក្រពុំឈូក សុំសុខចម្រើនជូនប្រទេសជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក តាមជំនឿសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ។ ពិធីនេះបានប្រារព្ធឡើងនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក…

សម្តេច ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ សុំសេចក្តីសុខចម្រើនជូនប្រទេសជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក តាមជំនឿសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក…

សម្តេច ម៉ែន សំអន ស្នើឱ្យថ្នាក់ដឹកនាំស្ដ្រី តាមដានវឌ្ឍនៈភាពសកល ដើម្បីផ្សព្វផ្សាយទៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក។ សម្តេចបានធ្វើការស្នើនេះក្នុងពេលជាអធិបតីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦…

ជោគជ័យថ្មី! កម្ពុជារកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹក ជាលើកទី៣ និងជាលើកដំបូងនៅកោះស្តេច

ភ្នំពេញ – ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ និងមូលនិធិសង្សារ ប្រកាសពីការរកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ ខេត្តព្រះសីហនុ និងប្រជុំកោះស្តេច ខេត្តកោះកុង។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីដៃគូជាច្រើន…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការវិភាគស្ថានភាពពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ១. បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក។ ២. កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។ ៣. អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ។…

ចិនផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ កម្ពុជា-ចិនបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ដោយចិនបានផ្តល់សម្ភារៈបច្ចេកទេសដល់គណៈកម្មការប្រឆាំងការឆបោក (គ.ប.ឆ.ប.) នាថ្ងៃទី១៦ មីនា ២០២៦។ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. បានថ្លែងអំណរគុណចំពោះការគាំទ្រពីមិត្តចិន។ “ការគាំទ្រនេះបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន” លោកបានមានប្រសាសន៍។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញវិធានការក្តៅជាបន្តបន្ទាប់…