ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ស្នើឱ្យថ្នាក់ដឹកនាំស្ដ្រី តាមដានវឌ្ឍនៈភាពសកល ដើម្បីផ្សព្វផ្សាយទៅថ្នាក់ក្រោមជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក។ សម្តេចបានធ្វើការស្នើនេះក្នុងពេលជាអធិបតីកិច្ចប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦…

ជោគជ័យថ្មី! កម្ពុជារកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹក ជាលើកទី៣ និងជាលើកដំបូងនៅកោះស្តេច

ភ្នំពេញ – ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បានសហការជាមួយអង្គការសត្វព្រៃនិងរុក្ខជាតិ អង្គការគាំពារធនធានសមុទ្រ និងមូលនិធិសង្សារ ប្រកាសពីការរកឃើញការបង្កកំណើតផ្កាថ្មប៉ប្រះទឹកជាលើកទី៣ នៅប្រជុំកោះរ៉ុង និងជាលើកដំបូងនៅកោះសង្សារ ខេត្តព្រះសីហនុ និងប្រជុំកោះស្តេច ខេត្តកោះកុង។ ការសិក្សាស្រាវជ្រាវនេះបានធ្វើឡើងចាប់ពីថ្ងៃទី៧ ដល់ទី៩ ខែមីនា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីដៃគូជាច្រើន…

លោក សុខ ឥសាន លើកយកចំណុចសំខាន់ៗ ១០ ចំណុច ក្នុងការវិភាគស្ថានភាពពិភពលោកពាក់ព័ន្ធកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោក សុខ ឥសាន បានធ្វើការវិភាគស្ថានភាពពិភពលោកដែលពាក់ព័ន្ធនឹងកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ចំណុច។ ១. បណ្តាប្រទេសធំៗចេះតែថាខ្លួនស្រឡាញ់សន្តិភាព តែបណ្តាប្រទេសទាំងនោះនៅតែផលិតអាវុធនាំទៅលក់ឲ្យប្រទេសនៅលើពិភពលោក។ ២. កម្ពុជាត្រូវការការស្មោះត្រង់ តែការស្មោះត្រង់ទាំងពាក្យសំដីនិងទាំងការអនុវត្តជាក់ស្តែងផង។ ៣. អ្នកដែលវ៉ៃគេហើយមិនអាចសម្លាប់គេបាន មានន័យថាចាញ់គេ។…

ចិនផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ កម្ពុជា-ចិនបានពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ ដោយចិនបានផ្តល់សម្ភារៈបច្ចេកទេសដល់គណៈកម្មការប្រឆាំងការឆបោក (គ.ប.ឆ.ប.) នាថ្ងៃទី១៦ មីនា ២០២៦។ លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ គ.ប.ឆ.ប. បានថ្លែងអំណរគុណចំពោះការគាំទ្រពីមិត្តចិន។ “ការគាំទ្រនេះបង្ហាញពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន” លោកបានមានប្រសាសន៍។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញវិធានការក្តៅជាបន្តបន្ទាប់…

អាយុ៥៣ឆ្នាំស្លាប់ភ្លាមៗក្រោយបុករថយន្តដឹកដីបត់ឆ្វេងនៅបាត់ដំបង

ខេត្តបាត់ដំបង៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហៃវ៉េ ក្នុងស្រុកសង្កែ ដែលបុរសម្នាក់អាយុ៥៣ឆ្នាំបានស្លាប់ភ្លាមៗក្រោយជិះម៉ូតូទៅបុករថយន្តដឹកដីដែលកំពុងបត់ឆ្វេង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅម៉ោង១០និង២០នាទីព្រឹក នៅត្រង់ចំណុចក្រុមទី១៩ ភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ។ ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកដីពណ៌ខៀវផ្លាកលេខ ស្វាយរៀង 3A-1060 បើកបរពីទិសខាងលិចទៅកើត បានបត់ឆ្វេងឆ្លងផ្លូវនៅពេលមកដល់ចំណុចកើតហេតុ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខ…

ទីភ្នាក់ងារថាមពលអន្តរជាតិប្រកាសបញ្ចេញស្តុកប្រេងបម្រុងទៅទីផ្សារជាបន្ទាន់

អន្តរជាតិ៖ ទីភ្នាក់ងារថាមពលអន្តរជាតិបានប្រកាសថា ស្តុកប្រេងបម្រុងអន្តរជាតិបន្ទាន់នឹងត្រូវបញ្ចេញទៅទីផ្សារក្នុងពេលឆាប់ៗ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃការផ្គត់ផ្គង់ប្រេងកាតសកល។ សេចក្តីប្រកាសព័ត៌មានចែងថា រដ្ឋសមាជិកនានាបានដាក់ផែនការអនុវត្តជាក់ស្តែងជូនទីភ្នាក់ងារថាមពលអន្តរជាតិរួចហើយ។ តាមការរៀបចំចាត់ចែង រដ្ឋសមាជិកនៃទ្វីបអាស៊ីនិងអូស្យានីនឹងបញ្ចេញស្តុកប្រេងបម្រុងមុនគេ រីឯឃ្លាំងប្រេងរបស់រដ្ឋសមាជិកនៃទ្វីបអាមេរិកនិងអឺរ៉ុបនឹងបញ្ចេញទៅទីផ្សារជាបន្តបន្ទាប់ចាប់ពីចុងខែមីនានេះតទៅ។ ទីភ្នាក់ងារថាមពលអន្តរជាតិបានលើកឡើងថា ទីផ្សារប្រេងកាតសកលបាននិងកំពុងប្រឈមនឹងការរាំងស្ទះក្នុងការផ្គត់ផ្គង់ដ៏ធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រ។ សកម្មភាពជាសមូហភាពជាបន្ទាន់លើកនេះ ជាសកម្មភាពមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងទីផ្សារ។ ប៉ុន្តែបើចង់ស្តារស្ថិរភាពនៃលំហូរពាណិជ្ជកម្មឡើងវិញយ៉ាងពិតប្រាកដ នោះបញ្ហាគន្លឹះគឺត្រូវស្តារការធ្វើនាវាចរណ៍នៅច្រកសមុទ្រហ័រមូសឱ្យមានភាពប្រក្រតីឡើងវិញ។ ដោយ៖ CCFR

រថយន្តបុកគ្នាស្តុបផ្លូវបំបែកជាបួន ទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យភ័យខ្លាចបានកើតឡើងនៅពេលយប់ នៅស្តុបផ្លូវបំបែកជាបួនមួយក្នុងរាជធានីភ្នំពេញ ដោយរថយន្តពីរគ្រឿងបានបុកគ្នាយ៉ាងខ្លាំងបណ្តាលឱ្យខូចខាតយ៉ាងដំណំ។ តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវណតប្រ៊ីត កែងផ្លូវ២០០៤ ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ បុរសម្នាក់បានបើករថយន្តម៉ាក TOYOTA RAL LY ពណ៌ស ផ្លាកលេខ…

ពាណិជ្ជកម្មកម្ពុជា-ជប៉ុនរីកចម្រើន! នាំចេញជិត ៣០០លានដុល្លារក្នុង២ខែដំបូងឆ្នាំ២០២៦

ភ្នំពេញ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ជប៉ុនបានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៦ ដោយសម្រេចបានទំហំពាណិជ្ជកម្មជាង ៥០៥លានដុល្លារ កើនឡើងជិត ១២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ កម្ពុជានាំទំនិញចេញទៅជប៉ុនបាន ៣២៨លានដុល្លារ កើនឡើង ៨,៩% ចំណែកឯជប៉ុននាំចូលមកកម្ពុជាមានតម្លៃ ១៧៧លានដុល្លារ កើនឡើង ១៧,៨%។ លោកអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា…

លោកស្រីពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រគល់ផ្ទះថ្មី ៣ខ្នង ជូនក្រុមគ្រួសារវីរកងទ័ពពលី

រាជធានីភ្នំពេញ និងខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានដើម្បីប្រគល់ផ្ទះថ្មីចំនួន ៣ខ្នងជូនក្រុមគ្រួសាររបស់វីរកងទ័ពពលី។ ក្នុងឱកាសនេះ លោកស្រីបានផ្តល់ផ្ទះ ២ខ្នងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល និងផ្ទះ ១ខ្នងទៀតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកស្រីបណ្ឌិតបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅទួលគោក ក្មេងប្រុសរងរបួសដោយសារជិះម៉ូតូលឿនពេក

ភ្នំពេញ៖ កាលពីយប់ម្សិលមិញ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជិះម៉ូតូលឿនពេកហើយបុកចូលរថយន្តដែលកំពុងឆ្លងផ្លូវបំបែកជាបួននៅក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០ យប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវ៥៦៦កែងផ្លូវ២៨៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមការអះអាងពីសាក្សីមើលឃើញ នារីម្នាក់បើករថយន្តម៉ាក MOR NING ពណ៌ស ផ្លាកលេខភ្នំពេញ 2AX-0849 បានធ្វើដំណើរចេញពីផ្លូវ២៨៧…