យុវជនជិះម៉ូតូបុករថយន្តឆ្លងផ្លូវ ខូចខាតដំណំនៅទួលគោក
ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ យុវជនម្នាក់បានជិះម៉ូតូបុករថយន្តដែលកំពុងឆ្លងផ្លូវបណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ទួលគោក។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៣០យប់ នៅផ្លូវម៉ៅសេទុងកែងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ តាមការរាយការណ៍ រថយន្តម៉ាក FORD TER RITO RY ពណ៌ស ផ្លាកលេខភ្នំពេញ 2CB-9195 បានចេញពីផ្លូវ១៥៦ ហើយកំពុងឆ្លងផ្លូវបំបែកជាបួន។…
