ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី កែវ រ៉េមី ចាប់ផ្តើមវាយប្រហារពាក្យសម្តីអានុទីន ដោយចាត់ទុកថា ‘មិនគោរពជីវិតមនុស្ស’

(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ដោយចាត់ទុកពាក្យសម្តីរបស់លោក អានុទីន ឆាន់វីរៈគុល ថាជា “សម្តីរបស់មនុស្សគ្មានមេត្តាធម៌ និងមិនគោរពជីវិតមនុស្ស”។ ការចេញមកបញ្ជាក់ដ៏ខ្លាំងក្លានេះ បានធ្វើឡើងក្រោយពីលោក អានុទីន ដែលជានាយករដ្ឋមន្ត្រីថៃដែលបានដាក់រត់ចោលកៅអី បានបង្ហោះលើបណ្តាញសង្គមថា យោធាថៃនឹងបន្តសកម្មភាពយោធាមកលើកម្ពុជា…

ក្រសួងសាធារណការត្រៀមរួចជួសជុលស្ពានជ័យជម្នះ ដែលថៃបានទម្លាក់គ្រាប់បែកខូចខាតធ្ងន់ធ្ងរ

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមការជួសជុលស្ពានជ័យជម្នះ (ស្ពានមេទឹក) ដែលត្រូវបានទាហានថៃប្រើយន្តហោះ F-16 ទម្លាក់គ្រាប់បែកធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំជាមួយក្រុមអ្នកជំនាញផ្លូវ-ស្ពាននៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥ ដើម្បីរៀបចំផែនការជួសជុលស្ពានសំខាន់នេះឡើងវិញ។ តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួង៖ «យើងបានត្រៀមខ្លួនរួចរាល់ហើយ គ្រាន់តែរង់ចាំការអនុញ្ញាតពីសមរភូមិមុខ ដើម្បីអាចចូលទៅកាន់តំបន់ដើម្បីធ្វើការជួសជុល…

អភិបាលខេត្តកំពង់ចាម ប្រគល់អំណោយជូនកងទ័ពព្រំដែន កម្ពុជា-ថៃ

ខេត្ត​កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញប្រគល់អំណោយជូនកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម័្ពន្ធមេត្រីភាព ប្រចាំការនៅព្រំដែនកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយពោរពេញទៅដោយស្មារតីជាតិនិយម និងការគាំទ្រដល់កងទ័ព ដើម្បីបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ពកម្ពុជា។ លោក អ៊ុន ចាន់ដា បានថ្លែងការកោតសរសើរចំពោះស្មារតីវីរភាពរបស់កងទ័ព ដែលបានបង្ហាញនូវភាពក្លាហាន…

អាជ្ញាធរត្រូវចាត់វិធានការចំពោះជនឆក់ឱកាសនិយម ដែលតាំងខ្លួនជាអង្គមហាឦស្វរៈសិវមោក្ខ

ភ្នំពេញ៖ ក្នុងពេលដែលប្រទេសកំពុងប្រឈមមុខនឹងបញ្ហាជាតិ និងការឈ្លានពានពីប្រទេសសៀម មានបុគ្គលមួយចំនួនបានបង្ហាញពីចរិកថោកទាប ដោយក្លាយជាជនឱកាសនិយម ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ បុគ្គលដែលតាំងខ្លួនជា «អង្គមហាឦស្វរៈសិវមោក្ខ-ពេជ្រ សង្ខារវង្ស ហៅលោកតាសក់ស» បានបង្ហោះប្រកាសលើបណ្តាញសង្គមនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជាសទ្ធា ដើម្បីភ្ជាប់ជាកុសលបុណ្យ និងគោរពបូជាព្រះអាទិទេពចំនួន២អង្គ។ ប្រជាពលរដ្ឋដែលឃើញប្រកាសនេះបានអះអាងថា បុគ្គលនេះគឺជាមនុស្សគ្មានខួរក្បាល ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលជាតិកំពុងជួបទុក្ខដោយសារការឈ្លានពានពីសៀម។…

ភាគីថៃឈ្លានពានបន្តវាយប្រហារតំបន់ស៊ីវិលកម្ពុជា បណ្តាលជនភៀសខ្លួនកើនជិត ៣៣២ពាន់នាក់

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសព័ត៌មានថ្មីអំពីស្ថានភាពឈ្លានពានរបស់ភាគីថៃលើដែនអធិបតេយ្យកម្ពុជា ដែលបន្តវាយប្រហារតំបន់ស៊ីវិលយ៉ាងធ្ងន់ធ្ងរចាប់ពីម៉ោង១រសៀលដល់ម៉ោង៦ល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ក្រោមការវាយប្រហារដោយអាវុធគ្រប់ធុនរបស់ភាគីថៃ ស្ថានភាពបច្ចុប្បន្នបង្ហាញពីការខូចខាតធ្ងន់ធ្ងរលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមមានផ្ទះសំបែង អគាររដ្ឋបាល សាលារៀន វត្តអារាម ប្រាសាទបុរាណ និងផ្លូវថ្នល់។ សេវាជាមូលដ្ឋានដូចជាសេវារដ្ឋបាល សុខាភិបាល និងអប់រំត្រូវបានផ្អាកស្ទើរទាំងស្រុង។ ទិន្នន័យចុងក្រោយបង្ហាញថា ជនភៀសខ្លួនបានកើនឡើងដល់ ៣៣១,១៥៨នាក់ ក្នុងនោះមានស្ត្រី…

ព្រឹកនេះទាហានថៃបន្តបាញ់ផ្លោងចូលដីកម្ពុជាទៀត កងកម្លាំងរបស់យើងឈរជើងរឹងមាំ

(ព្រំដែន)៖ ទាហានថៃបានបន្តការបាញ់ផ្លោងចូលទឹកដីកម្ពុជានៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយចាប់ផ្ដើមតាំងពីម៉ោងជាង៦ព្រឹក រហូតដល់ម៉ោងជាង៨ព្រឹក។ នៅតំបន់ខេត្តឧត្តរមានជ័យ ជាពិសេសនៅសមរភូមិប្រាសាទតាមាន់ តាក្របី និងថ្មដូន ការបាញ់ប្រហារត្រូវបានបន្តយ៉ាងខ្លាំងក្លា។ ទាហានថៃបានប្រើគ្រាប់ផ្លោងយ៉ាងច្រើនចូលមកក្នុងទឹកដីកម្ពុជា។ នៅទិសព្រះវិហារ ក្នុងតំបន់ភ្នំខ្មោច និងអានសេះ ក៏មានការបាញ់ផ្លោងចូលដែរ។ ការវាយប្រហារនេះបានធ្វើឱ្យស្ថានភាពនៅតាមព្រំដែនកាន់តែតានតឹង។ ដោយឡែកនៅខេត្តបន្ទាយមានជ័យ នៅសមរភូមិជោគជ័យ ភូមិព្រៃចាន់…

អាសន្ន! កងទ័ពថៃបាញ់ផ្ទុះអាវុធចូលកោះកុង ប្រជាពលរដ្ឋជម្លៀសខ្លួនទាំងយប់

ខេត្តកោះកុង៖ ស្ថានភាពអាសន្នបានកើតឡើងនៅពេលយប់ នៅពេលដែលកងទ័ពជើងទឹកថៃបានបើកការបាញ់ផ្ទុះអាវុធចូលមកក្នុងទឹកដីកោះយ៉ ខេត្តកោះកុង នាម៉ោង ០៣:០០ ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខេត្តកោះកុងបានភៀសខ្លួនយ៉ាងប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុវត្ថិភាពផ្សេងៗ បន្ទាប់ពីឮសូរផ្ទុះអាវុធពីទិសឆ្នេរកោះយ៉។ ការបាញ់ប្រហារនេះបានធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច និងត្រូវជម្លៀសខ្លួនទាំងយប់។ រដ្ឋបាលខេត្តកោះកុងបានរៀបចំទីជម្រកសុវត្ថិភាពជាបន្ទាន់នៅតាមស្រុកផ្សេងៗ។ នៅស្រុកកោះកុងមានទីតាំង៤កន្លែង រួមមាន៖ វត្តត្រពាំងរូង, ស្នាក់ការបក្សស្រុក+សាលាស្រុក, វិទ្យាល័យត្រពាំងរូង…

យោធាថៃប្រើ F-16 ទម្លាក់គ្រាប់បែកស្ពានជ័យជំនះ នៅថ្មដា ព្រឹកថ្ងៃទី១៣ ធ្នូ

ភ្នំពេញ៖ កងទាហានថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំគោលដៅស្ពានជ័យជំនះ នៅក្នុងភូមិសាស្ត្រថ្មដា នៅព្រឹកថ្ងៃទី១៣ ធ្នូ ២០២៥។ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ពីព្រឹត្តិការណ៍ដ៏ធ្ងន់ធ្ងរនេះថា៖ នៅម៉ោង ០៦:០២នាទី យោធាថៃបានបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ១គ្រាប់។…

អាមេរិកប្រកាសជោគជ័យ! ថៃ-កម្ពុជាយល់ព្រមឈប់បាញ់ ត្រឡប់គោរពកិច្ចព្រមព្រៀងសន្តិភាព

វ៉ាស៊ីនតោន – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសជោគជ័យនៃការឈប់បាញ់រវាងថៃ និងកម្ពុជា នៅពាក់កណ្ដាលយប់រំលងអធ្រាត្រចូលថ្ងៃសៅរ៍ទី ១៣ ធ្នូ នេះ។ ការប្រកាសដ៏សំខាន់នេះធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសន្ទនាទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុណ និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី…

កម្ពុជាប្រកាសភាពមិនចុះចាញ់! អនុរដ្ឋលេខាធិការក្រសួងការពារជាតិថ្លែងច្បាស់លាស់ពីសមត្ថភាពការពារបូរណភាពទឹកដី

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជានឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យណាមួយឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ ក្នុងការតស៊ូប្រយុទ្ធតតាំងក្នុងសមរភូមិជាមួយសត្រូវឈ្លានពានដែលចង់បានទឹកដីកម្ពុជា លោកស្រីបានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់ និងលើកទឹកចិត្តដល់វីរកងទ័ពដ៏អង់អាចក្លាហានដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិ។ លោកស្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា…