ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍យប់៤ករណីក្នុង២៤ម៉ោង បណ្តាលស្លាប់៥នាក់ របួស៧នាក់ នៅថ្ងៃទី៨មីនា

ភ្នំពេញ៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលបង្ហាញថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៥លើក ដោយក្នុងនោះ ៤លើកកើតឡើងនៅពេលយប់។ ក្នុងរយៈពេល ២៤ម៉ោង (ពីម៉ោង ១៤៖០០ ថ្ងៃទី៧ ដល់ម៉ោង ១៤០០…

រដ្ឋបាលភ្នំពេញផាកពិន័យស្ថានីយប្រេងលើសតម្លៃ ៤លានរៀល ក្រោមការតាមដានតម្លៃប្រេងឥន្ធនៈ

ភ្នំពេញ – រដ្ឋបាលរាជធានីភ្នំពេញបានបន្តធ្វើការត្រួតពិនិត្យតម្លៃប្រេងឥន្ធនៈនៅទូទាំងរាជធានី ដោយផាកពិន័យស្ថានីយប្រេងមួយចំនួនដែលលក់លើសតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់។ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ បានចុះត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ “សន្ដិភាព” នៅមហាវិថីសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦។ លទ្ធផលនៃការត្រួតពិនិត្យបានរកឃើញថា ស្ថានីយនេះបានលក់ប្រេងឥន្ធនៈលើសតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់។…

ព្រឹត្តិការណ៍អាកាសធាតុថ្មី៖ ក្រសួងធនធានទឹកព្រមានពីភ្លៀងខ្យល់កន្ត្រាក់នៅតំបន់ឆ្នេរសមុទ្រ ចាប់ពីថ្ងៃទី៨-១០ មីនា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពិសេសអំពីស្ថានភាពអាកាសធាតុនៅកម្ពុជា សម្រាប់រយៈពេលចាប់ពីថ្ងៃទី៨ ដល់ទី១០ ខែមីនា ឆ្នាំ២០២៦នេះ។ ការព្រមាននេះមកពីឥទ្ធិពលរបបខ្យល់មូសុងឦសានដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ តាមការបញ្ជាក់ពីក្រសួងធនធានទឹក ស្ថានភាពអាកាសធាតុនឹងមានលក្ខណៈដូចខាងក្រោម៖ ១. តំបន់វាលទំនាប៖ សីតុណ្ហភាពនឹងស្ថិតនៅចន្លោះ ២៣°C ដល់ ៣៥°C។ ខ្យល់បក់មកពីទិសឦសាន…

ភ្លើងឆេះស្លរប្រេងយ៉ាងខ្លាំងនៅឬស្សីកែវ រាលដាលទៅរោងជាងជួសជុលអេស្កាវ៉ាទ័រ និងរុឺម៉ក

ភ្នំពេញ៖ គ្រោះអគ្គិភ័យដ៏ធ្ងន់ធ្ងរបានឆាបឆេះទីតាំងស្លរប្រេងមួយកន្លែង និងរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រមួយខ្នង រួមទាំងរុឺម៉កមួយគ្រឿងត្រូវឆេះទាំងស្រុង កាលពីយប់ថ្ងៃទី៧ មីនា ២០២៦។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋបានឃើញផ្សែងពណ៌ខ្មៅរលាយឡំជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំងចេញពីផ្ទះស្លរប្រេង រួចបន្តឆេះរាលដាលទៅដល់រោងជាងជួសជុលអេស្កាវ៉ាទ័រដែលនៅជិតខាង។ ភ្លាមនោះ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ជាបន្ទាន់។ កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យចំនួនច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបានបាញ់ពន្លត់គ្រប់គ្រងបានទាំងស្រុង គេឃើញថា…

មន្ទីររ៉ែ និងថាមពលស្វាយរៀង ត្រួតពិនិត្យស្ថានីយប្រេង ធានាសុវត្ថិភាពអ្នកប្រើប្រាស់

ខេត្តស្វាយរៀង៖ លោក ប៉ាត់ សាក់ ប្រធានស្តីទីនៃមន្ទីររ៉ែ និងថាមពលខេត្តស្វាយរៀង បានដឹកនាំក្រុមមន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ និងឧស្ម័ន នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។ ការចុះត្រួតពិនិត្យនេះ មានគោលបំណងណែនាំម្ចាស់ស្ថានីយឱ្យបើកដំណើរការ និងលក់ប្រេងស្របតាមសេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់។ ក្រសួងពាណិជ្ជកម្មបានអំពាវនាវដល់ក្រុមហ៊ុនចែកចាយ ម្ចាស់ស្ថានីយ និងសាធារណជន ឱ្យអនុវត្តតាមស្តង់ដាបច្ចេកទេសក្នុងការលក់ និងស្តុកប្រេងឥន្ធនៈ។…

អ្នកជំនាញខ្មែរលើកពីផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាម US-Israel-Iran ដែលអាចប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានចេញមុខព្រមានពីផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។ លោកបានលើកឡើងពីផលវិបាកសំខាន់ៗចំនួន ៩ចំណុច ដែលរួមមាន៖ តម្លៃប្រេងនឹងឡើងថ្លៃខ្លាំង ហើយតំបន់ខ្លះអាចប្រឈមមុខនឹងការខ្វះប្រេង សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ទីផ្សារហិរញ្ញវត្ថុនឹងបាត់លំនឹង និងមានភាពចលាចល វិស័យទេសចរណ៍នឹងធ្លាក់ចុះដោយសារភាពមិនស្ថិតស្ថេរនៃតំបន់ មេដឹកនាំអ៊ីស្រាអែលឆ្លាតក្នុងការទាញសហរដ្ឋអាមេរិកឱ្យចូលរួមសង្គ្រាម លោកដូណាល់…

សម្តេច ម៉ែន សំអន លើកឡើងពីសារៈសំខាន់សន្តិភាពសម្រាប់ស្ត្រីក្នុងពិធីបុណ្យ៨មីនាខួបលើកទី១១៥

ភ្នំពេញ៖ សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានចែងថា ប្រធានបទនៃទិវាអន្តរជាតិ៨មីនាខួបលើកទី១១៥ បានបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់ដ៏មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រីក្នុងការកសាង និងថែរក្សាសន្តិភាព។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានធ្វើការបញ្ជាក់នេះក្នុងពេលដែលលោកជំទាវធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦…

អភិបាលខេត្តកំពង់ឆ្នាំង ចេញបទបញ្ជា តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញទូទៅ

ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានចេញបទបញ្ជាចំពោះមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យយកចិត្តទុកដាក់តាមដាន និងទប់ស្កាត់ការដំឡើងតម្លៃប្រេងឥន្ធនៈ និងទំនិញទូទៅនៅក្នុងខេត្ត។ ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំការងារពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្ត។ លោក ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក-ឃុំ-សង្កាត់…

ក្មេងស្រីអាយុ១៣ឆ្នាំលង់លិចស្លាប់ក្នុងស្រះទឹក ខណៈក្មេងប្រុស២នាក់ទៀតត្រូវគេសង្គ្រោះបាន

ខេត្តកណ្តាល – ហេតុការណ៍គួរឱ្យសោកស្តាយមួយបានកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ នៅពេលក្មេងស្រីអាយុ១៣ឆ្នាំម្នាក់បានលង់លិចស្លាប់ក្នុងស្រះទឹកមួយ ខណៈក្មេងប្រុស២នាក់ទៀតត្រូវពលរដ្ឋសង្គ្រោះបាន។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៩:៥០នាទីព្រឹក នៅស្រះទឹកមួយកន្លែងក្នុងភូមិត្នោតមួយដើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្មេងទាំង៣នាក់បាននាំគ្នាចុះហែលទឹកលេង ស្រាប់តែក្មេងស្រីម្នាក់លង់លិចបាត់ខ្លួនក្នុងទឹក។ ក្មេងស្រីរងគ្រោះមានឈ្មោះ អុី នាង អាយុ១៣ឆ្នាំ រស់នៅក្នុងភូមិដដែល។…

ស្ទឹងត្រែងដាក់ប្រេនឌីងទេសចរណ៍ថ្មី «លើសពីទន្លេ លើសពីធម្មតា» ក្នុងពិធីព្យុហយាត្រាដ៏អធិកអធម

ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងបានក្លាយជាខេត្តទីមួយនៅកម្ពុជាដែលចាប់ផ្ដើមប្រើប្រាស់ប្រេនឌីងទេសចរណ៍ថ្មីគឺ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ការផ្ដួចផ្ដើមនេះបានធ្វើឡើងក្នុងព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។ ពិធីនេះត្រូវបានរៀបចំឡើងដោយមានវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ព្យុហយាត្រាទេសចរណ៍ចម្ងាយ…