ព័ត៌មានជាតិ

ជនសង្ស័យបាញ់តដៃសមត្ថកិច្ចច្រើនគ្រាប់ ក្រោយរត់គេចខ្លួនពីការតាមឃាត់នៅឫស្សីកែវ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់មួយបានកើតឡើងនៅពេលយប់ នៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ១២:៣០នាទីរំលងអាធ្រាត ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីបាញ់តដៃសមត្ថកិច្ចជាច្រើនគ្រាប់ បន្ទាប់ពីរត់គេចខ្លួនពីការតាមឃាត់។ សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវបានឈរជើងនិងចេញល្បាតនៅលើផ្លូវជាតិលេខ៥។ ក្រោយមកឃើញជនសង្ស័យជិះម៉ូតូម៉ាក SUZUKI NEX ផ្លាកលេខភ្នំពេញ 1HH-8184 សមត្ថកិច្ចក៏សង្ស័យតាមឃាត់សួរនាំ…

យោធាថៃបន្ដបាញ់ផ្លោងចូលស្រុកសំពៅលូន កម្ពុជាប្រុងប្រយ័ត្នការពារបូរណភាពទឹកដី

ព្រំដែនបាត់ដំបង៖ នៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបន្ដបាញ់កាំភ្លើងផ្លោងធន់ធ្ងន់ចូលមកមូលដ្ឋានស្រុកសំពៅលូន ខេត្តបាត់ដំបង។ ការបាញ់ផ្លោងនេះគឺជាការរំលោភបំពានម្ដងហើយម្ដងទៀតពីសំណាក់យោធាថៃ ដែលបានបង្កឱ្យមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ កម្លាំងជួរមុខរបស់កម្ពុជាបានរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការរំលោភបំពានដែលកើតឡើងជាបន្ដបន្ទាប់។ ប្រតិភូយោធាកម្ពុជាបានអះអាងថា កម្លាំងការពារព្រំដែននៅតែរក្សាភាពស្ងៀមស្ងាត់ និងត្រៀមខ្លួនពេញលេញក្នុងការឆ្លើយតបនឹងសកម្មភាពណាមួយដែលគំរាមកំហែងដល់សន្តិសុខជាតិ។ រដ្ឋាភិបាលកម្ពុជាបានអំពាវនាវឱ្យភាគីថៃឈប់ធ្វើសកម្មភាពបង្កភាពតានតឹង និងគោរពអធិបតេយ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជា។ សូមបញ្ជាក់ថា…

សម្តេច ម៉ែន សំអន លើកទឹកចិត្តវីរៈកងទ័ព៣រូប ដែលរងរបួសការពារព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានផ្ដល់ការលើកទឹកចិត្ដដល់វីរៈកងទ័ពចំនួន ០៣រូប ដែលរងរបួសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញការការពារបូរណភាពទឹកដឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរ ចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបាន…

សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនជាតិថៃ ៧៥នាក់ ក្នុងប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចចម្រុះកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងធំមួយ ដោយឃាត់ខ្លួនជនជាតិថៃចំនួន ៧៥នាក់ ក្នុងនោះមានស្ត្រី ៤៨នាក់ នៅទីតាំងកសិដ្ឋានមួយកន្លែងឈ្មោះ “អមរៈ” ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ដោយសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗទៀត។ សមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងសង្ស័យបន្ទាប់ពីទទួលបានព័ត៌មានស្រាវជ្រាវថា…

អគ្គនាយកដ្ឋានគយថ្កោលទោសយោធាថៃ បានបាញ់បំផ្លាញអគារការិយាល័យគយបឹងត្រកួន

ខេត្តបន្ទាយមានជ័យ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អ.គ.រ.) នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពព្រៃផ្សៃរបស់យោធាថៃ ដែលបានបាញ់បំផ្លាញអគារការិយាល័យគយនិងរដ្ឋាករបឹងត្រកួន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។ អគាររដ្ឋបាលស៊ីវិលនេះ ដែលមានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានបំផ្លាញដោយយោធាថៃ។ អគារនេះធ្លាប់បម្រើការងារប្រមូលចំណូលថវិកាជាតិ និងផ្តល់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ។…

អាជ្ញាធរមីនអំពាវនាវយូណេស្កូថ្កោលទោសទង្វើយោធាថៃបំផ្លាញប្រាសាទតាក្របី

ភ្នំពេញ៖ លោក លី ធុជ ទេសរដ្ឋមន្ដ្រី អនុប្រធានទី១អាជ្ញាធរមីន បានអំពាវនាវដល់សហគមន៍អន្តរជាតិអង្គការយូណេស្កូ និងប្រជាជាតិទាំងអស់ដែលគោរពស្រឡាញ់វប្បធម៌ និងមនុស្សជាតិ ធ្វើការថ្កោលទោសចំពោះទង្វើយោធាថៃដែលមានចេតនាបំផ្លាញប្រាសាទតាក្របីនិងទាមទារការទទួលខុសត្រូវចំពោះមុខច្បាប់។ អ្វីដែលយោធាថៃបានធ្វើចំពោះប្រាសាទតាក្របីមិនមែនជាឧបទ្ទវហេតុនៃសង្គ្រាមនោះទេ។ វាជាការបំផ្លាញដោយចេតនានៃអត្តសញ្ញាណរបស់កម្ពុជា-ប្រាសាទដ៏ពិសិដ្ឋមួយដែលផ្ទុកនូវស្មារតីនៃបុព្វបុរសរបស់យើង ប្រវត្តិសាស្ត្ររបស់យើង និងអរិយធម៌របស់យើង។ អាជ្ញាធរមីនកម្ពុជាបានអំពាវនាវបែបនេះ បន្ទាប់ពីបានឃើញទង្វើថោកទាបរបស់យោធាថៃថ្លោងគ្រាប់ចំប្រាសាទតាក្របីបណ្តាលឱ្យបាក់រលំទាំងស្រុងកាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៥នេះ។ លោកបានបន្ដថា៖ “ឥឡូវនេះការពិតគឺច្បាស់ណាស់៖ នេះមិនដែលនិយាយអំពីមីនទេ…

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទៅសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានអញ្ជើញទៅសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យផ្សេងៗក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនេះ លោកស្រីបណ្ឌិតបាននាំយកពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភយ៉ាងខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី…

កម្ពុជាប្រកាសជំហររឹងមាំ ប្រឆាំងអំពើឈ្លានពានថៃ និងការបង្ខិតបង្ខំគ្រប់ទម្រង់

ភ្នំពេញ៖ កម្ពុជាបានប្រកាសជំហររឹងមាំថា នឹងមិនចុះចាញ់នឹងការបង្ខិតបង្ខំ ឬការបំភិតបំភ័យគ្រប់ទម្រង់ពីសំណាក់ថៃឡើយ នៅក្នុងសន្និសីទសារព័ត៌មានដ៏សំខាន់មួយនាពេលថ្មីៗនេះ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានធ្វើសេចក្តីថ្លែងការណ៍យ៉ាងច្បាស់លាស់នៅម៉ោង ៤រសៀលថ្ងៃទី១១ ខែធ្នូ ដោយបញ្ជាក់ថា៖ «យើងបញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យភាពរបស់យើង ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពប្រជាជន ទោះក្នុងតម្លៃណាក៏ដោយ។» ការប្រកាសនេះមកក្នុងពេលកងកម្លាំងកម្ពុជាកំពុងប្រើសិទ្ធិការពារខ្លួនប្រយុទ្ធយ៉ាងស្វិតស្វាញ…

ព្រឹត្តិការណ៍ថ្មី៖ កម្ពុជាឆ្លើយតបយោធាថៃដោយបាញ់ BM21 នៅព្រំដែនបឹងត្រកួន

(ព្រំដែន)៖ នៅវេលាម៉ោង ៩:៥០នាទី ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងកម្លាំងកម្ពុជាបានឆ្លើយតបទៅការឈ្លានពានរបស់យោធាថៃ ដោយប្រើប្រាស់អាវុធប្រភេទ BM21 នៅតំបន់សមរភូមិបឹងត្រកួន។ ការឆ្លើយតបនេះកើតឡើងបន្ទាប់ពីកងទ័ពថៃបានរុលសម្រុកចូលមកក្នុងទឹកដីកម្ពុជា ដោយកងកម្លាំងជួរមុខរបស់កម្ពុជាបានធ្វើការបាញ់ចំគោលដៅយ៉ាងត្រឹមត្រូវ។ កម្លាំងការពារព្រំដែនរបស់កម្ពុជានៅតែរក្សាការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការរំលោភបំពានដ៏រឿយៗរបស់ថៃ។ ការប្រតិបត្តិការនេះបង្ហាញពីសមត្ថភាព និងជំនាញចាស់ដៃរបស់កងកម្លាំងកម្ពុជា។ ប្រតិបត្តិការនេះជាការឆ្លើយតបយ៉ាងច្បាស់លាស់ទៅនឹងរាល់សកម្មភាពរំលោភព្រំដែន ដោយបង្ហាញពីភាពរឹងមាំ និងស្មារតីការពារជាតិរបស់កងកម្លាំងកម្ពុជា។…

អភិបាលភ្នំពេញ លោក ឃួង ស្រេង ចូលគោរពវិញ្ញាណក្ខន្ធសពវីរជនយោធា និងឧបត្ថម្ភ១០លានរៀល

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សៅ វីរៈដារ៉ា មានជន្មាយុ ២៧ឆ្នាំ ជាយោធិន នៅកងពលធំអន្តរាគមន៍លេខ៣ នៃកងទ័ពជើងគោក នៅវត្តចាក់អង្រែលើ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃទី១១…