ឈ្លោះប្រកែកលើ TikTok ក្មេងទំនើងតាខ្មៅ ៥នាក់ សម្រុកគប់ដុំថ្មដាក់ជនរងគ្រោះ
ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ៥នាក់ ក្នុងចំណោម ៧នាក់ ដែលបានប្រើហិង្សាយកដុំថ្មគប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយសារតែទំនាស់ពាក្យសម្តីលើបណ្តាញសង្គម TikTok។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការនគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ នៅចំណុចភូមិសិត្បូ…
