ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំពង្រឹងសេវាព្រឹត្តិបត្រថ្កោលទោស ដាក់ដំណើរការ Hotline និងប្រព័ន្ធឌីជីថលថ្មី

ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារពង្រឹង និងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ លោកបណ្ឌិតបានលើកឡើងពីសារៈសំខាន់នៃការធ្វើទំនើបកម្មសេវាព្រឹត្តិបត្រថ្កោលទោស ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងរបស់ប្រជាពលរដ្ឋ ទាំងក្នុងស្រុក និងក្រៅប្រទេស។ ជាលទ្ធផល…

ព្រះសង្ឃមួយអង្គប្រព្រឹត្តអំពើអសីលធម៌ រំលោភសិស្សានុសិស្សអាយុ១៣ឆ្នាំក្នុងបរិវេណវត្ត

ខេត្តស្វាយរៀង ៖ កើតមានហេតុការណ៍រន្ធត់មួយ នៅពេលដែលព្រះសង្ឃមួយអង្គបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈលើកុមារីអាយុត្រឹមតែ១៣ឆ្នាំ ដែលកំពុងសិក្សានៅសាលាដែលស្ថិតក្នុងបរិវេណវត្ត។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្ននេះ ព្រះសង្ឃរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃាត់ខ្លួនរួចហើយ។ សូមបញ្ជាក់ថា ការប្រព្រឹត្តរបស់ព្រះសង្ឃរូបនេះ ពិតជាទោសធ្ងន់ធ្ងរបំផុត ទាំងខាងផ្លូវច្បាប់ និងផ្លូវព្រះពុទ្ធសាសនា។ សង្ឃដែលគ្មានសីលធម៌បែបនេះ…

សោកនាដកម្ម! រថយន្ត២គ្រឿងបុកគ្នាផ្ទួនៗ បណ្ដាលឲ្យស្លាប់១នាក់ របួសជិត២០នាក់ នៅស្រុករតនមណ្ឌល បាត់ដំបង

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់ និងប្រមាណជិត២០នាក់ទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រវាងរថយន្ត និងរថយន្ត ដែលបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនរងគ្រោះបានធ្វើដំណើរទៅបេះស្វាយ នៅក្នុងភូមិសាស្ត្រស្រុកបាណន់ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអកុសល បណ្ដាលឲ្យមានអ្នកស្លាប់ និងរងរបួសជាច្រើននាក់តែម្តង។ ក្រោយកើតហេតុ…

ផ្លូវការ! រដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា ដោយគ្មានសំឡេងជំទាស់ យុវជនអាយុ១៨-២៥ឆ្នាំត្រូវចូលបម្រើកងទ័ពជាប្រុសជាកាតព្វកិច្ច ស្រីស្ម័គ្រចិត្ត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋសភាកម្ពុជា បានបោះឆ្នោតអនុម័តជាផ្លូវការលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយទទួលបានការគាំទ្រពីសមាជិកសភាទាំងអស់ ពោលគឺ ១១៤ លើ ១១៤ សំឡេង គ្មានសំឡេងជំទាស់ និងគ្មានអ្នកអវត្តមាន។ ក្រោយការអនុម័ត សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនបន្តទៅព្រឹទ្ធសភាជាតិ ដើម្បីពិភាក្សា និងអនុម័តជាបន្តបន្ទាប់ មុននឹងចូលជាធរមាន។…

ស្រុកបាភ្នំនាំគណៈប្រតិភូទៅសិក្សាបទពិសោធន៍អភិវឌ្ឍន៍ជនបទនៅចិន ពង្រឹងរដ្ឋបាលឌីជីថល

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលស្រុកបាភ្នំ ខេត្តព្រៃវែង ដឹកនាំដោយលោក ម៉ននី បណ្ឌិត អភិបាលស្រុក កំពុងបំពេញទស្សនកិច្ចសិក្សារយៈពេល ៦ថ្ងៃ (៩-១៤ ឧសភា ២០២៦) នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលដៅដកស្រង់បទពិសោធន៍លើការគ្រប់គ្រងរដ្ឋបាល និងការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលនៅថ្នាក់មូលដ្ឋាន។ លោក ម៉ននី បណ្ឌិត បានថ្លែងថា គណៈប្រតិភូទាំង១០រូបបានសិក្សាពីគំរូកាត់បន្ថយភាពក្រីក្រ…

​​🔥 អគ្គិភ័យឆាបឆេះឃ្លាំងស្តុកស្នោ ផ្អើលសមត្ថកិច្ចដឹករថយន្តទឹករាប់គ្រឿងចូលពន្លត់

ភ្នំពេញ៖ ឃ្លាំងស្តុកទុកនិងកែច្នៃស្នោមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង ព្រមទាំងកម្លាំងសមត្ថកិច្ចជំនាញ ដែលបានបញ្ចេញរថយន្តទឹកជាច្រើនគ្រឿងទៅជួយបាញ់ពន្លត់ទាន់ពេលវេលា។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២:៤៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើតាមសម្តីម្ចាស់ឃ្លាំងបានឲ្យដឹងថា នៅពេលពួកគាត់កំពុងតែសម្រាន្តលង់លក់ ស្រាប់តែមានអណ្តាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុកស្នោនោះយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះ…

ឯកអគ្គរាជទូតកម្ពុជាប្រចាំអ.ស.ប. ស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសាលាសង្គ្រាមកងទ័ពអាមេរិក

(អ.ស.ប.)៖ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានទទួលស្វាគមន៍គណៈប្រតិភូសាលាសង្រ្គាមកងទ័ពសហរដ្ឋអាមេរិក ដែលរួមមានគ្រូ អ្នកសម្របសម្រួល និងសិស្សានុសិស្ស យ៉ាងកក់ក្តៅ នៅទីក្រុងញូវយ៉ក។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូតបានជម្រាបជូនដោយសង្ខេបអំពីប្រវត្តិសាស្ត្រកម្ពុជា កិច្ចខិតខំប្រឹងប្រែងកសាងប្រទេស ជាពិសេសក្រោយការបញ្ចប់សង្រ្គាមស៊ីវិលនៅឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះ-ឈ្នះ…

ឃាត់ខ្លួនក្មេងទំនើង១នាក់ ករណីវាយកាប់ម៉ូតូពលរដ្ឋក្នុងស្រុកស្នួល រកឃើញវត្ថុតាងម៉ូតូ១គ្រឿង

ខេត្តក្រចេះ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្នួល បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីក្រុមក្មេងទំនើង៦នាក់ ជិះម៉ូតូ៣គ្រឿង ប្រើកាំបិតផ្គាក់កាប់ម៉ូតូពលរដ្ឋមួយគ្រឿង បណ្ដាលឲ្យខូចខាតយ៉ាងដំណំ នៅក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។ ប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះត្រូវបានបង្ហោះតាមគណនីហ្វេសប៊ុកផេកឈ្មោះ “POV SHOP” ភ្ជាប់ជាមួយវីដេអូសកម្មភាព និងសរសេររៀបរាប់ថា៖ «សាហាវណាស់លោកអើយ ក្មេងៗឥឡូវ ស្រុកស្នួល ខេត្តក្រចេះ» ដែលបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល…

រាជរដ្ឋាភិបាលបន្តប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារលើកទី២១ ក្រោមប្រធានបទពង្រឹងសេដ្ឋកិច្ចគ្រួសារ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៥ ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាអង្គភាពរៀបចំ។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាត្រូវបានប្រារព្ធក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ សម្តេចបានបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ជាទ្រព្យសកម្មដ៏រឹងមាំដើម្បីរក្សាសុខសន្តិភាព…

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន ពង្រឹងចំណងសាមគ្គីភាពយុវជនទ្វេភាគី

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលជួបសម្តែងគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព…