ព័ត៌មានជាតិ

រាជរដ្ឋាភិបាលនីតិកាលទី៧ ប្រកាសអាទិភាពគន្លឹះ៥ ជំរុញសុខុមាលភាពប្រជាពលរដ្ឋ និងស្ថិរភាពសង្គម

ភ្នំពេញ៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះទាំង៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ នេះជាការលើកឡើងដ៏គួរឲ្យចាប់អារម្មណ៍របស់សម្តេចធិបតី នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រព័ន្ធគាំពារសង្គម និងកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។

ធនាគារជាតិព្រមាន! កុំបំប្លែងរូបភាពក្រដាសប្រាក់រៀល ប្រមាថជាតិអាចជាប់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីក្រើនរំឭកជាបន្ទាន់ បន្ទាប់ពីរកឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនកំពុងប្រើប្រាស់រូបភាពក្រដាសប្រាក់រៀល ដើម្បីរចនាក្រាហ្វិក ឬបំប្លែងរូបភាពខុសពីទម្រង់ដើម ដែលអាចធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរនិងតម្លៃជាតិ។ តាមរយៈសេចក្តីប្រកាសជាផ្លូវការ ធនាគារជាតិបានគូសបញ្ជាក់ថា និមិត្តសញ្ញានិងរូបភាពនៅលើក្រដាសប្រាក់រៀល គឺជាការឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិរបស់ខ្មែរ។ ការបំប្លែងរូបភាព ការសរសេរផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់មិនត្រឹមត្រូវ ត្រូវបានចាត់ទុកថាជា «ការប្រមាថដល់ប្រទេសនិងប្រជាជាតិកម្ពុជាទាំងមូល»។…

សោកនាដកម្ម! គ្រួសារ២១នាក់គ្មានទីជម្រក ក្រោយភ្លើងឆេះផ្ទះអស់ដោយសារខ្សែភ្លើងចាស់

ខេត្តកណ្ដាល៖ សោកនាដកម្មដ៏រន្ធត់មួយបានកើតឡើង នៅពេលដែលលំនៅដ្ឋានមួយខ្នង ដែលជាទីពឹងរបស់សមាជិកគ្រួសាររហូតដល់ទៅ ២១នាក់ (ស្រី០៩នាក់) ត្រូវបានអគ្គិភ័យឆេះខ្ទេចខ្ទីអស់ទាំងស្រុង ដោយសារតែបញ្ហាឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍នេែកើតឡើងកាលពីវេលាម៉ោង ១០:០០ ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក អៀង…

គំនុំបាល់ទាត់នាំហិង្សា! យុវជនរងរបួសធ្ងន់ត្រូវគេកាប់ពោះពេលទៅលាងដៃ

ខេត្តបន្ទាយមានជ័យ៖ ករណីអំពើហិង្សាដ៏រន្ធត់មួយបានកើតឡើង ដោយបុរសវ័យក្មេងម្នាក់ត្រូវបានគេយកកាំបិតកាប់ស្វិតពោះ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពីមានគំនុំពេលលេងបាល់ទាត់ជាមួយគ្�ាកាលពីថ្ងៃមុន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០ នាទីយប់ ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២៦ ក្នុងភូមិតាអំ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ទោ…

សម្ដេចតេជោ ហ៊ុន សែន ស្នើរដ្ឋាភិបាលកម្ពុជាកុំចរចាទ្វេភាគីជាមួយថៃ ប្រកាន់យកច្បាប់សមុទ្រឆ្នាំ១៩៨២តែម្ដង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រតិកម្មយ៉ាងខ្លាំងចំពោះសេចក្ដីថ្លែងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលជំរុញឱ្យមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រត្រួតស៊ីគ្នា។ កាលពីថ្ងៃទី១២ ឧសភា ២០២៦ សម្ដេចតេជោបានរំលឹកដល់រាជរដ្ឋាភិបាលកម្ពុជាកុំឱ្យបើកការចរចាទ្វេភាគីណាមួយជាមួយថៃ បន្ទាប់ពីភាគីថៃបានលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដោយឯកតោភាគី។ សម្ដេចតេជោបានមានប្រសាសន៍ថា ការលុបចោល MOU 2001 ដោយថៃ…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់២០% ទូទាំងប្រទេស

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញផ្សាយព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ដោយបានឱ្យដឹងថា តាមបណ្តាខេត្ត និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ២០%។ បច្ចុប្បន្ននេះ របបខ្យល់មូសុងនិរតីកំពុងបក់មកលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ…

ឯកឧត្តមបណ្ឌិត ណុប នរិន្ទ នាំក្រុមគ្រួសារថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងញាតិមិត្ត ដែលបានរំលែកមរណទុក្ខឪពុកបង្កើត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ណុប នរិន្ទ តំណាងក្រុមគ្រួសារនៃសព បានចេញសារលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់ និងញាតិមិត្តទាំងអស់ ដែលបានចូលរួមរំលែកមរណទុក្ខចំពោះមរណភាពរបស់លោកឪពុកបង្កើត ឧបាសក ណុប ខន។ លោកឪពុក ឧបាសក ណុប ខន បានទទួលមរណភាពកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៩:១៦នាទី…

អគ្គិភ័យឆេះផ្ទះនៅបុរីប៉េងហួត ចាក់អង្រែលើ ដោយសារឆ្លងចរន្តអគ្គិសនី គ្មានអ្នករបួស!

ករណីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះផ្ទះមួយកន្លែង បានកើតឡើងនៅវេលាម៉ោង១២:៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចបុរីប៉េងហួត ផ្ទះលេខ៧៦ ផ្លូវបុរី N១០ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងភូមិ០១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ពីសមត្ថកិច្ច មូលហេតុនៃការឆាបឆេះនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះក្នុងលំនៅឋានខាងលើ។ ហេតុការណ៍នេះបានបណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួន…

ផ្លូវការ! កម្ពុជា-ថៃ ឯកភាពគ្នាយក UNCLOS ដោះស្រាយដែនសមុទ្រត្រួតគ្នា ក្រោយថៃលុប MOU-2001

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាជាផ្លូវការក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ជំហរនេះត្រូវបានប្រកាសជាផ្លូវការដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានអនុម័តដកខ្លួនពីអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា-ថៃឆ្នាំ២០០១ (MOU-2001)។ សម្តេចធិបតី…

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកតម្កើងតម្លៃគ្រួសារខ្មែរ ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយសម្តែងនូវការកោតសរសើរ និងគោរពដឹងគុណជាទីបំផុតចំពោះក្រុមគ្រួសារទាំងអស់។ សម្តេចធិបតីបានលើកឡើងជាពិសេសចំពោះ ជីដូន ជីតា លោកឪពុក អ្នកម្តាយ និងបងប្រុស បងស្រី ដែលតែងតែធ្វើពលិកម្ម និងលះបង់គ្រប់បែបយ៉ាងក្នុងការចិញ្ចឹមបីបាច់ថែរក្សា…