រាជរដ្ឋាភិបាលបន្តប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារលើកទី២១ ក្រោមប្រធានបទពង្រឹងសេដ្ឋកិច្ចគ្រួសារ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារជាបន្តបន្ទាប់តាំងពីឆ្នាំ២០០៥ ដោយមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាអង្គភាពរៀបចំ។ គោលបំណងគឺដើម្បីលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារក្នុងការអភិវឌ្ឍសង្គមជាតិ ស្របតាមគោលនយោបាយជាតិ និងសកល។ សម្រាប់ឆ្នាំ២០២៦នេះ ទិវាត្រូវបានប្រារព្ធក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្តិភាព»។ សម្តេចបានបញ្ជាក់ថា ភាពធន់នៃសេដ្ឋកិច្ចគ្រួសារជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ ជាទ្រព្យសកម្មដ៏រឹងមាំដើម្បីរក្សាសុខសន្តិភាព…
