សមត្ថកិច្ចវាយខ្ទប់ប្រតិបត្តិការ Online Scam ចំនួន២ទីតាំង ឃាត់ជនជាតិវៀតណាម៦០នាក់នៅភ្នំពេញ

សមត្ថកិច្ចវាយខ្ទប់ប្រតិបត្តិការ Online Scam ចំនួន២ទីតាំង ឃាត់ជនជាតិវៀតណាម៦០នាក់នៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំស្រាវជ្រាវដោយលោក ឃួង ស្រេង បានចុះបង្ក្រាបប្រតិបត្តិការ Online Scam ចំនួន២ទីតាំងផ្សេងគ្នា នៅខណ្ឌឫស្សីកែវ និងខណ្ឌច្បារអំពៅ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៦០នាក់ និងដកហូតសម្ភារៈមួយចំនួនធំ។

រូបភាពទីតាំងបង្ក្រាប

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការទី១ នៅខណ្ឌឫស្សីកែវ បានត្រួតពិនិត្យទីតាំងផ្ទះលេខ៨៣V ផ្លូវ៣៨៤ សង្កាត់ច្រាំងចំរេះទី១ រកឃើញជនជាតិវៀតណាមចំនួន៤២នាក់ (ស្រី៤នាក់) ដកហូតបាន CPU ១គ្រឿង, ទូរស័ព្ទ៤២គ្រឿង, All in one ១៧គ្រឿង, Monitor ១០គ្រឿង។ ក្រុមទាំងនេះបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព Work Scam ដោយអូសទាញជនរួមជាតិឲ្យទៅធ្វើការនៅតៃវ៉ាន់ ដោយបង់ប្រាក់សេវាផ្សេងៗជាមុន។

រូបភាពវត្ថុតាង

ចំណែកប្រតិបត្តិការទី២ នៅខណ្ឌច្បារអំពៅ ត្រួតពិនិត្យទីតាំងបុរីហាយធិចដឺព្រីមៀរ ផ្ទះលេខ៤៤ សង្កាត់ព្រែកថ្មី រកឃើញជនជាតិវៀតណាមចំនួន១៨នាក់ (ស្រី១នាក់) ដកហូតទូរស័ព្ទ៩គ្រឿង, Laptop ៥គ្រឿង, All in One ២៦គ្រឿង។

រូបភាពជនសង្ស័យ

ជនសង្ស័យទាំង៦០នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅស្នងការរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

administrator

Related Articles