ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសក្នុងអូរព្រៃឫស្សី សន្និដ្ឋានបឋមជាឃាតកម្ម

ខេត្តឧត្តរមានជ័យ ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោយប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្នុងអូរព្រៃឫស្សី ចម្ងាយជិត១គីឡូម៉ែត្រពីភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងស្ថានភាពហើមស្អុយរលួយ។ ប្រភពព័ត៌មានបឋមបានឲ្យដឹងថា សាកសពបុរសនោះពុំទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ដេកស្លាប់ក្នុងសម្លៀកបំពាក់ខោខាវប៊ូជើងវែងពណ៌ប្រផេះ និងអាវយឺតដៃខ្លីពណ៌ខ្មៅ អាយុប្រហែលជាង៣០ឆ្នាំ។ ក្រោយពេលមានការភ្ញាក់ផ្អើល កម្លាំងសមត្ថកិច្ចគ្រប់ជំនាញដឹកនាំដោយស្នងការរងនគរបាលខេត្តឧត្តរមានជ័យ…

រដ្ឋលេខាធិការក្រសួងព័ត៌មាន លើកឡើងពីការកសាងជាតិឲ្យខ្លាំងក្រោមការដឹកនាំរបស់មេដឹកនាំជំនាន់ថ្មី

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជុំ កុសល បានបង្ហោះសារិការណ៍តាមហ្វេសប៊ុកផ្លូវការរបស់លោក ដោយគូសបញ្ជាក់ថា «ខ្មែរត្រូវតែខ្លាំង» ដោយរំលឹកពីភាពរុងរឿងក្នុងអតីតកាល និងការធ្លាក់ចុះដល់ចំណុចសូន្យក្នុងសម័យប៉ុល ពត (១៩៧៥-១៩៧៩)។ លោកបានបន្តថា ចាប់តាំងពីឆ្នាំ១៩៧៩មក កម្ពុជាបានចាប់ផ្ដើមងើបឡើងវិញ ដោយសារថ្នាក់ដឹកនាំដ៏រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសចេញពីភាពទទេស្អាត ឆ្ពោះទៅរកសន្តិភាព…

ចោរលួចម៉ូតូជិះរត់គេចទៅបុករថយន្តពីក្រោយ បាក់ជើងជាប់ឃុំ (មានវីដេអូ)

ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូម្នាក់បានសម្រេចជោគជ័យក្នុងការលួចយកម៉ូតូអ្នកលក់ដូរម្នាក់នៅតាមដងផ្លូវជាតិលេខ៣ តែជិះរត់គេចមិនផុត ដោយបានបុករថយន្តពីក្រោយបណ្ដាលឲ្យរងរបួសបាក់ជើង ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។ ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងក្រោមការណែនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៣ទាបភ្លឺ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា នាង អាយុ៣៨ឆ្នាំ…

ជនបរទេសជិត១ពាន់នាក់ពាក់ព័ន្ធ Online Scams ត្រូវបានបញ្ជូនទៅមណ្ឌលអន្តោប្រវេសន៍បាទី

ភ្នំពេញ៖ ក្រោមការណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក យូ សារុំ ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលជនបរទេសសរុប ៩៩៤នាក់…

បង្ក្រាបធំ! តុលាការបញ្ជូនជនជាតិចិន និងសន្តិសុខ១៦នាក់ ឃុំពន្ធនាគារករណី Online Scams នៅប៉ោយប៉ែត

ភ្នំពេញ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនសុង បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ១៦នាក់ ក្នុងនោះភាគច្រើនជាសន្តិសុខ និងជនជាតិចិន ពាក់ព័ន្ធបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលប្រព្រឹត្តជាក្រុមមានការចាត់តាំង។

រដ្ឋមន្ត្រីការងារ អំពាវនាវឱ្យពលករក្រៅប្រព័ន្ធងាកមកចាប់យកការងាររោងចក្រជាង៩ម៉ឺនកន្លែង ដើម្បីទទួលបានសិទ្ធិពីប.ស.ស.

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សូមងាកមកចុះឈ្មោះធ្វើការនៅក្នុងប្រព័ន្ធរោងចក្រ សហគ្រាសវិញ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីរបបសន្តិសុខសង្គម (ប.ស.ស.)។ ថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការងារសមរម្យក្នុងបរិបទឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រ…

ក្រសួងមុខងារសាធារណៈរួចរាល់ស្វាគមន៍ប្រតិភូអាស៊ាន ចូលរួមកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ នៅកម្ពុជា ដើមខែសីហា ២០២៦ នេះ

ភ្នំពេញ ៖ សម្រាប់អាណត្តិឆ្នាំ២០២៤-២០២៦ កម្ពុជាបំពេញតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចសហប្រតិបត្តិការអាស៊ានស្តីពីកិច្ចការមុខងារសាធារណៈ (ACCSM) លើកទី២៣ និងកិច្ចប្រជុំអាស៊ានបូកបី (ACCSM+3) លើកទី៨ ក្រោមមូលបទ «នវានុវត្តន៍សម្រាប់ការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរឡើង»។ ដើម្បីរៀបចំកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅដោយរលូន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃការកែទម្រង់រដ្ឋបាលសាធារណៈ ព្រមទាំងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន និងលើកកម្ពស់កិត្យានុភាពជាតិលើឆាកតំបន់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ…

ឃាត់ខ្លួនជនសង្ស័យ «ជេម» ករណីគាស់ផ្ទះលួចកុំព្យូទ័រយួរដៃ នៅខណ្ឌមានជ័យ ស្រាយចម្ងល់ក្នុងរយៈពេលត្រឹមតែបីថ្ងៃប៉ុណ្ណោះ!

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញចុះបង្រ្កាបសកម្មភាពលួច (គាស់ផ្ទះ) ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៥:៣៥ នាទី ថ្ងៃទី៩ ខែឧសភា…

ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ជួញដូរគ្រឿងញៀនជាង ១គីឡូក្រាម នៅស្វាយរៀង

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ ដឹកជញ្ជូន និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។ នគរបាលបានឲ្យដឹងនៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៦…

ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ជិះរត់បុករថយន្តបាក់ជើងត្រូវសមត្ថកិច្ចឃាត់ខ្លួន

ខេត្តកំពង់ស្ពឺ៖ ចោរលួចម៉ូតូអ្នកលក់ដូរនៅផ្លូវជាតិលេខ៣ ចៃដន្យជិះរត់បុករថយន្តពីក្រោយបណ្តាលឱ្យរបួសបាក់ជើង ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានយ៉ាងងាយ។ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានសហការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីចោរកម្មលួចម៉ូតូ១គ្រឿង នៅត្រង់ចំណុចភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៣ទាបភ្លឺ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនរួមជាមួយម៉ូតូ១គ្រឿង ម៉ាក…